ប្រភេទនៃបទចម្រៀងទាំងនេះ អាចបញ្ជាក់ប្រាប់ពីអត្តចរិតអ្នកបាន…!
(បរទេស)៖ ពេលខ្លះអ្នកអាចមិនចាប់អារម្មណ៍រឿងនេះទេ ប៉ុន្តែបើអ្នកអានអត្ថបទនេះចប់ អ្នកប្រាកដជាដឹងថា វាអាចនឹងត្រូវចំណុចណាមួយ នៃអត្តចរិតរបស់អ្នក តាមរយៈបទចម្រៀងដែលអ្នកចូលចិត្តស្តាប់រាល់ថ្ងៃនេះតែម្តង។ ខាងក្រោមនេះជាប្រភេទចំរៀងនានា និងអត្តចរិត នៃអ្នកដែលចូលចិត្តស្តាប់ប្រភេទបទទាំងនោះ៖
១. ចូលចិត្តស្តាប់បទអន្តរជាតិ៖ បើអ្នកចូលចិត្តស្តាប់បទចំរៀងអន្តរជាតិ ដែលកំពុងពេញនិយម អ្នកគឺជាមនុស្សដែលចូលចិត្តការសប្បាយ មានចំណាប់អារម្មណ៍ទៅលើអ្វី ដែលឃើញពីសម្បកខាងក្រៅច្រើនជាងអ្វីដែលមាននៅក្នុងចិត្ត ក៏ប៉ុន្តែជាមនុស្សដែលចូលចិត្តប្រឡូកសង្គម និងចូលចិត្តនូវរាល់អ្វី ដែលថ្មីហើយប្លែកមានចិត្តឧស្សាហ៍ព្យាយាមចំពោះស្ថេរភាពជីវិតខ្លួន។
២. ចូលចិត្តស្តាប់បទចម្រៀងចាស់ពីសម័យមុន៖ អ្នកជាមនុស្សស្រមើស្រមៃច្រើន ឆាប់មានអារម្មណ៍ប្រែប្រួល ពូកែចងចាំនូវរឿងរ៉ាវផ្សេងៗ ទោះកន្លងផុតទៅយូរយាហើយក៏ដោយ ជាមនុស្សមានមេត្តាធម៌ ចូលចិត្តអ្នកដទៃ ហើយជាអ្នកនាំមុខគេផ្នែកអភិរក្សនិយម។
៣. ចូលចិត្តស្តាប់បទចម្រៀងស្រុកស្រែ ឬចម្រៀងប្រជាប្រិយ៖ ជាមនុស្ស ដែលមានចិត្តអាណិតអាសូគេ ចូលចិត្តចងមិត្តភាពជាមួយមនុស្សផងទាំងពួង អាចសម្របខ្លួនចូលចុះក្នុងចំនោមមនុស្សគ្រប់ស្រទាប់វណ្ណៈ ជីវិតរស់នៅក្នុងសភាពសាមញ្ញធម្មតា សម្លឹងមើលទៅពិភពលោកខាងក្រៅ ប្រកបដោយគំនិតសុទិដ្ឋិនិយម ដាក់ចិត្តដាក់កាយជួយអ្នកដទៃ ដោយក្តីពេញចិត្ត មិនចេះធុញថប់ក្នុងជីវិតឡើយ។
៤. ចូលចិត្តស្តាប់បទកំពុងពេញនិយម៖ អ្នកជាមនុស្សចូលចិត្តការសប្បាយ មិនសូវមានភាពប្រាកដក្នុងចិត្តប៉ុន្មានឡើយ ហើយក៏មិនទាន់មានគោលដៅច្បាស់លាស់ នៅក្នុងជីវិតដែរ ថែមទាំងជាមនុស្សដែលឆាប់ប្រែចិត្ត ស្រមើស្រមៃ ហើយថែមទាំងចង់ឲ្យមនុស្សដែលនៅជុំវិញអ្នកស្គាល់។ តែទង្វើរបស់អ្នក មិនត្រូវបានគេយកចិត្តទុកដាក់ ឬទទួលស្គាល់ទេ អ្នកនឹងនៅមិនសុខឡើយ ព្រោះអ្នកមិនទាន់ចេះគិតថា ការពិតមនុស្សយើងត្រូវមានជំហជាក់លាក់។
៥. ចូលចិត្តស្តាប់បទចម្រៀងពិសេសដោយឡែក៖ អ្នកមិនដេញតាមចរន្តនិយមទេ គឺចូលចិត្តបទចម្រៀងពិសេសណាមួយ ដែលត្រូវចិត្តប៉ុណ្ណោះ។ អ្នកគឺជាមនុស្សមានពិភពផ្ទាល់ខ្លួនដាច់ដោយឡែកពីគេ ពូកែស្រមើស្រមៃ មិនខ្វល់ពីអ្នកណា មានជំនឿលើខ្លួនឯងខ្ពស់ និងមានជំហរផ្ទាល់ខ្លួន។
៦. ចូលចិត្តស្តាប់បទចម្រៀងចម្រុះ៖ ជាមនុស្សមិនប្រាកដនិយមឡើយ សាវ៉ា រារែក តែអាចបទបែនទៅតាមកាលៈទេសៈបានល្អណាស់។ ជាមនុស្សចុះសំរុងនឹងសង្គមរស់នៅ ឬរស់មានគ្នាជានិច្ច៕