បន្ថយការទទួលទានទឹកកកផ្ទាល់ទៅ បើមិនចង់ជួបបញ្ហាអាក្រក់ៗទាំង ៤ ចំណុចនេះ…
(បរទេស)៖ ញ៉ាំទឹកកកអាចបង្កគ្រោះថ្នាក់ ចំពោះសុខភាពដោយមិនដឹងខ្លួន
មនុស្សជាច្រើនចូលចិត្តទឹកកក ជាជាងទឹកក្តៅ ហើយចូលចិត្តប្រើប្រាស់វា ជាអាហារប្រចាំថ្ងៃ មិនថា ពេលញ៉ាំទឹក កាហ្វេ ឬទឹកផ្លែឈើឡើយ គឺត្រូវដាក់ទឹកកកជានិច្ចតែម្តង។
ចុះតើអ្នកមានដឹងទេថា ទឹកកក ផ្តល់ផលអាក្រក់ច្រើនណាស់ចំពោះសុខភាព? ការទទួលទានសារធាតុត្រជាក់ខ្លាំង ចូលទៅក្នុងខ្លួនរបស់អ្នកដែលមានកម្តៅជានិច្ច នោះវាប្រាកដណាថា នឹងបង្កផលអាក្រក់ត្រឡប់មកវិញយ៉ាងប្រាកដ ដោយវាផ្ទុយនឹងការស្អំក្បាល នឹងទឹកកកពេលឈឺ ឬក៏ស្អំពោះជាដើម។ ខាងក្រោមនេះជាផលប៉ះពាល់៖
១. ធ្មេញ៖ ការទទួលទឹកកកផ្ទាល់ច្រើនពេក ធ្វើឲ្យអ្នកឆាប់ពុកធ្មេញ ហើយផុយ។ ដូច្នេះគួរទទួលទឹកធម្មតា ឬទឹកត្រជាក់ល្មម ដោយយកទៅក្លាស្សេទើបសមស្រប។ បើអ្នកមានគីឡូច្រើន គួរតែទទួលទានទឹកក្តៅឧនៗជាការប្រសើរណាស់។
២. ខ្វះជាតិដែក៖ អ្នកខ្វះជាតិដែកភាគច្រើន ចូលចិត្តខាំទឹកកកញ៉ាំលេង ដូច្នេះ វាដល់ពេលដែលអ្នក ត្រូវពិនិត្យសុខភាព រកមើលបញ្ហានេះហើយ។ ដូច្នេះទោះសល់ទឹកកកហើយស្តាយ ឬចង់សប្បាយធ្មេញនោះ គឺគួរបោះបង់ចោលទម្លាប់នេះទៅ។
៣. ចង្អោរ៖ អ្នកដែលខ្វះជាតិទឹក នឹងធ្វើឲ្យអ្នកឈឺក្បាល ចង្អោរ និងក្អួត។ បើមានអការៈធ្ងន់ធ្ងរ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ព្រោះទុកស្ថានភាពចង្អោរនេះយូរពេក វានឹងបង្កផលប៉ះពាល់តែធ្ងន់។
៤. កង្វះសារធាតុចិញ្ចឹម៖ ការញ៉ាំទឹកក អាចធ្វើឲ្យអ្នក លែងសូវឃ្លានអាហារ ដែលជាហេតុនាំឲ្យអ្នក ខ្វះសារធាតុចិញ្ចឹម និងវីតាមីន។ ដូច្នេះគួរកុំទទានទឹកកកច្រើន នៅពេលអ្នកហេវហត់ ឬចង់ឡើងគីឡូ៕