ញុំាផ្លែឈើជូរៗ អាចជួយ​សុខភាព​ខ្លាំងណាស់ ជាពិសេស​ខួរក្បាល​ហ្នឹងតែម្តង…

199

(វ៉ាស៊ីនតោន)៖ យោងទៅតាម​ការសិក្សារបស់​សហរដ្ឋអាមេរិក​បានឲ្យដឹងថា ស្រ្តីដែលជា​ធម្មតា ចូលចិត្តទទួលទានផ្លែឈើរសជាតិ​ជូរដូចជា ផ្លែក្រូច និងទំពាំង​បាយជូរ ប្រហែលជាអាច​មានគ្រោះថ្នាក់​ នៃជំងឺដាច់សសៃ​ឈាមខួរក្បាល​ទាប។ នេះបើតាម​ការ​ដកស្រង់ពីវែបសាយសុខភាពអាមេរិក នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨។

ក្រុមអ្នកស្រាវជ្រាវ​បានធ្វើការសង្កេត​រៀងរាល់ ០៤ឆ្នាំ ម្តងទៅលើទិន្នន័យ​ពិនិត្យអការៈអ្នកជំងឺ​របស់គិលានុបដ្ឋយិការ ក្នុងរយៈពេល ១៤ឆ្នាំ ដែលក្នុងនោះមាន​ស្រ្តីចំនួន ៦៩,៦២២នាក់ បានទទួល​ទានបន្លែ និងផ្លែឈើ​ជាប្រចាំ។ គោលបំណង​ក្នុងការសង្គេតនេះ​ គឺដើម្បីសិក្សា​អំពីអនុភាព​ នៃហ្វ្លាវ៉ូនូអ៊ីដ​ទៅលើ​សុខភាពដែល​ជា​សមាសធាតុ​មួយ ដែលមានវត្តមាន​នៅក្នុង​ផ្លែឈើ បន្លែ សូកូឡាខ្មៅ និង​ស្រាក្រហម។

ក្នុងខណៈពេល​ដែលសារធាតុហ្វ្លាវ៉ូនូអ៊ីត​ ដែលមាននៅក្នុងរបបអាហារ​ប្រចាំថ្ងៃរបស់​ជនជាតិអាមេរិក​ មិនបានបង្ហាញអំពី​អត្ថប្រយោជន៍របស់ពួកវា ក្នុងការការពារជំងឺ​ដាច់សសៃឈាម​ខួរក្បាល អ្នកដែលបាន​ទទួលទាន ​ក្រូច ទំពាំងបាយជូរ និងទឹកផ្លែឈើស្រស់ បានបង្ហាញឲ្យ​ឃើញថា វាអាចកាត់បន្ថយគ្រោះថ្នាក់​នៃការកើតមានជំងឺ​ដាច់សសៃឈាម​ខួរក្បាល បានទៅដល់ ១៩ភាគរយ។

សារធាតុហ្វ្លាវ៉ូណូអ៊ីត​មានអត្ថប្រយោជន៍ ក្នុងការជួយសម្រួល​ដល់ដំណើរឈាម​ក្នុងរាងកាយ និង​ជួយប្រឆាំង​អការៈរលាកផ្សេងៗ។ មិនតែប៉ុណ្ណោះ ការទទួលទាន​ផ្លែឈើដែលមានរសជាតិ​ជូរ ជួយការពារការ​ឡើងទម្ងន់ ការពារការកើតជំងឺ​ទឹកនោមផ្អែម និង​គ្រោះថ្នាក់ខ្ពស់​នៃជំងឺ​បេះដូង៕

480×240 Banner