អ្នកមានសម្ពាធឈាមឡើងខ្ពស់ គួរព្យាយាមទទួលយកអាហារវីតាមីន ០៣ ប្រភេទនេះ…
(បរទេស)៖ សារជាតិចិញ្ចឹម ០៣ប្រភេទ ជួយបន្ថយសម្ពាធឈាមខ្ពស់
សម្ពាធឈាមឡើងខ្ពស់ហួសកម្រិតយ៉ាងណាក៏ដោយ យើងអាចបញ្ចុះបាន
ប្រសិនបើមានភ្នាក់ងារទាំង ៣ ខាងក្រោមនេះជាជំនួយ។
១. អូមេហ្គា ៣៖ ក្នុងអូមេហ្គា ៣ មាន DHN ដែលជួយឲ្យកម្រិតសម្ពាធឈាមនៅថេរ
ហើយថែមទាំងជួយបន្ថែមភាពខ្លាំង ឲ្យជញ្ជាំងសរសៃឈាមដើម្បីបង្ការហេតុការណ៍ណាមួយដែលកើតឡើងដោយមិននឹកស្មានដែលជាហេតុធ្វើឲ្យគាំងបេះដូង ដោយសារតែភាពភ័យហួសប្រមាណ។
២. បូតាស្យូម៖ មានច្រើននៅក្នុងអាហារសាមញ្ញៗដូចជា ចេកណាំវ៉ា ឃិនឆាយ ខ្ទឹមស
ខ្ទឹមបារាំង និងសណ្តែកផ្សេងៗ ឬទឹកដោះគោជូរ ដោយវាជាប្រភពប្រមូលផ្តុំរបស់ប៉ូតាស្យូម។
៣. វីតាមីន D៖ ការទទួលទានវីតាមីន D នឹងអាចជួយបញ្ចុះសម្ពាធឈាមបានដល់ទៅ
១០ភាគរយ។ ក្រៅពីពន្លឺថ្ងៃដែលយើងបានទទួលវីតាមីន Dទទេៗ ហើយ
វីតាមីនប្រភេទនេះនៅមានច្រើនក្នុងស៊ុតក្រហម ត្រី ផ្សិត សារាយ និងទឹកដោះគោ។
ដូច្នេះបើចូលចិត្តមួយអាចជ្រើសរើសទទួលទានបាន៕