សាកល្បងមើល! គ្មានផលប៉ះពាល់អ្វីទេ «យកសំបកចេកដុសធ្មេញ ដើម្បីឲ្យវាសស្អាត…»
(បរទេស)៖ ការធ្វើឲ្យធ្មេញសស្អាត ជាមួយនឹងសំបកចេក គឺជាវិធីដ៏ងាយស្រួលមួយ ដែលអាចជួយឲ្យធ្មេញរបស់អ្នកមានសុខភាពល្អ។ ម្យ៉ាងវិញទៀត សំបកចេកសម្បូរទៅដោយប្រភពនៃ សារជាតិរ៉ែ និងប្រភេទវីតាមីនជាច្រើន។ ដូច្នេះដើម្បីធ្វើឲ្យធ្មេញរបស់អ្នកសស្អាត អ្នកគួរតែអនុវត្តន៍តាមវិធីដោយប្រើសំបកចេកដូចខាងក្រោម៖
១. ដុសធ្មេញរបស់អ្នកដូចធម្មតា ជាមួយនឹងថ្នាំដុសធ្មេញធម្មជាតិ ឬក៏អ្នកអាចប្រើប្រាស់សំបកចេកដុសធ្មេញមុន រួចសឹមដុសធ្មេញដោយច្រាសតាមក្រោយក៏បាន។ ជាមួយគ្នានេះដែរ អ្នកគួរប្រើសំបកចេកទុំ ពីព្រោះវាផ្ទុកទៅដោយសារជាតិប៉ូតាស្យូមច្រើនខ្លាំងជាងចេកទើបនឹងទុំតិចៗ។
២. យកផ្នែកខាងក្នុងនៃសំបកចេក បន្ទាប់មកយកមកដុសធ្មេញរបស់អ្នកក្នុងរយៈពេល ២នាទី។ ទន្ទឹមនឹងនេះផងដែរ សារជាតិរ៉ែដ៏អស្ចារ្យនៅក្នុងសំបកចេកដូចជា សារជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម បានស្យូបចូលទៅក្នុងធ្មេញ ដែលវាអាចធ្វើឲ្យធ្មេញស។
៣. អ្នកគួរតែធ្វើវា ០២ដងក្នុងមួយថ្ងៃ នៅពេលព្រឹក និងពេលយប់ ឬ មុនពេលចូលគេង ដើម្បីធ្វើការដុសខាត់ឲ្យធ្មេញរបស់អ្នក មានសភាពសស្អាត និងមានភាពទាក់ទាញ៕