អាហារ​ទាំង ៧ ប្រភេទ «សម្រាប់អ្នក​​ស្រឡាញ់​ សុខភាព​ខួរក្បាល» គួរទទួល​ទានឲ្យបានគ្រប់គ្រាន់…

232

 

(បរទេស)៖ អត្ថប្រយោជន៍​របស់អាហារ​ចំពោះ ខួរក្បាល​អ្នកដែលធ្វើការ​ច្រើន និងខួរក្បាល​នឿយហត់ គួរយកចិត្តទុក​ដាក់លើអាហារ​បំប៉នខូរក្បាល ដូចខាងក្រោម៖

១. គ្រុំសមុទ្រ៖ សម្បូរដោយសារជាតិ​ស៊ីលីនៀម ម៉ាញ៉េស្យូម ប្រូតេអ៊ីន និងសារធាតុរ៉ែ​ផ្សេងៗដែលចាំបាច់​ ចំពោះសុខភាពខួរក្បាល បើទទួលទាន​ជាញឹកញាប់ និងបានទាំង​ការចងចាំល្អ និងអារម្មណ៍​ស្រស់ថ្លា។

២. ផ្លែទទឹម៖ ភាពតានតឹងជា​ដើមហេតុ​ដែលបង្កើតរ៉ាដឌីកាល់​សេរី។ ប៉ុន្តែសារធាតុ​ប្រឆាំងរ៉ាឌីកាល់​សេរីពីផ្លែទទឹម និងចូលទៅ​កម្ចាត់សារធាតុ​អស់ទាំងនេះ ចេញធ្វើឲ្យ​ខួរក្បាល​ស្រស់ថ្លា។

៣. ម្សៅការី៖ មានការស្រាវជ្រាវ​រកឃើញថា គ្រឿងទេសនេះ​មានសារធាតុ​អាហារបំប៉ន​ ដំណើរការរបស់​ខួរក្បាល ព្រោះសំបូរ​ទៅដោយសារធាតុ​ប្រឆាំង​រ៉ាដីកាល់សេរី ធ្វើឲ្យខួរក្បាល​រឹងមាំ ការពារជំងឺ​ភ្លេចភ្លាំង។

៤. ត្រីសាល់មុន៖ មានអាស៊ីដខ្លាញ់​អូមេហ្គា ៣ ដែលចាំបាច់​ចំពោះខួរក្បាល បើបានបរិភោគ​ត្រីសាល់ម៉ុនជាប្រចាំ ធ្វើឲ្យខួរក្បាល​ស្រស់ថ្លា ការចងចាំល្អ ខួរក្បាលខូចខាត​ការចងចាំយឺត​ជាងមនុស្ស​ក្នុងវ័យដូចគ្នា ព្រមទាំងមាន​អារម្មណ៍ល្អ កាត់បន្ថយ​ឱកាសកើតជំងឺ​សោកសៅ។

៥. កាហ្វេ៖ គ្រាប់កាហ្វេ ជាទីប្រជុំរបស់​អាស៊ីដអាមីណូ វីតាមីន សារធាតុរ៉ែ និងមានសារធាតុ​ប្រឆាំងរ៉ាឌីកាល់​សេរី យ៉ាងច្រើន។ បើជាកាហ្វេ​ទើបកិនថ្មីៗ​ គឺមានប្រយោជន៍​បំផុតចំពោះ​ខួរក្បាល ការពារជំ​ភ្លេចភ្លាំង និងជួយឲ្យ​ស្រស់ស្រាយ​ទៀតផង។

៦. សណ្តែក៖ សំបូរទៅដោយ​ប្រូតេអ៊ីន កាកសសៃអាហារ​វីតាមីន E និងជាតិខ្លាញ់​ប្រភេទល្អ មានការបូអ៊ីដ្រាដ​សាំញុំា ធ្វើឲ្យខួរក្បាល​ស្រស់ថ្លា។ រីឯប្រូតេអ៊ីន និងជាតិខ្លាញ់​ជួយឲ្យថាមពល នៅមានកម្រិតស្ថិតស្ថេរ ពេញ០២ថ្ងៃ។

៧. ត្រីធូណា៖ ក្រៅពីជាប្រភព​អូមេហ្គា ៣ ត្រីធូណានៅមាន​វីតាមីន B6 ខ្ពស់ជាង​អាហារប្រភេទផ្សេងៗ ជាសារធាតុអាហារ ដែលជួយបំប៉នខួរក្បាល​ផ្នែកកណ្តាល ជួយរក្សាប្រព័ន្ធ​ចងចាំ សតិបញ្ញា រក្សាអារម្មណ៍​ឲ្យនៅស្ថិតស្ថេរ និងធ្វើឲ្យខួរក្បាល​បញ្ចេញ​សារធាតុ Dopamine៕

480×240 Banner