គេងឲ្យគ្រប់គ្រាន់ «ធ្វើឲ្យស្បែកសស្អាត និងភ្លឺថ្លា» ប៉ុន្តែត្រូវគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់ទៅ?
(បរទេស)៖ បណ្តាតារាបង្ហាញម៉ូដ ស្រីស្អាតនានាប្រាកដជាស្គាល់ពាក្យថា គេងដើម្បីសម្រស់ ឬគេងឲ្យស្រស់ស្អាតនេះហើយ ព្រោះការគេងលក់នេះ និងជួយឲ្យស្បែក
ទាំងស្បែកមុខ និងស្បែកសព្វរាងកាយរបស់ស្រ្តី មើលទៅភ្លឺរលោងជានិច្ច។ នេះបើតាមការចេញផ្សាយដោយ វែបសាយសុខភាពសកល។
ការអត់ងងុយ ឬមិនបានគេង សូម្បីត្រឹមតែ ០១យប់ក៏ដោយ ក៏នឹងបង្ហាញផលឲ្យឃើញយ៉ាងច្បាស់ថា ស្បែកមុខមានស្នាមជ្រីវជ្រួញ និងស្លេកស្លាំង។ ហើយប្រសិនអត់ងងុយលើសពីមួយយប់ ឬគេងមិនបានគ្រប់គ្រាន់ នឹងផ្តល់ផលឲ្យកែវភ្នែកមិនស្រស់ថ្លា (ភ្នែកផេនដា) ហើយស្បែកសព្វរាងកាយមើលទៅមិនស្រស់ថ្លា
គ្មានពន្លឺឡើយ។
ផ្ទុយទៅវិញស្បែករបស់អ្នក និងតឹងណែនរលើបរលោងផូរផង់ គ្មានស្នាមជ្រួញបាន
ប្រសិនបើអ្នកបានគេងយ៉ាងលក់ស្កប់ស្កល់ គ្មានកង្វល់ផ្សេងៗមករំខានប្រមាណ ៧
ទៅ ៩ម៉ោងពេញ។ ក្រោយពេលភ្ញាក់ពីគេង សូមមេត្តាលុបមុខ នឹងទឹកក្តៅឧណៗ ដើម្បីឲ្យស្បែករបស់អ្នករស់រវើក និងមិនងាយចាស់ជាងវ័យ។
អ្នកគួរចងចាំថា ប្រសិនបើអ្នកបានគេង ៦ម៉ោង ចាត់ទុកថាល្អ តែពុំមែនជារូបមន្តរបស់ គេងដើម្បីសម្រស់ឡើយ ប៉ុន្តែបើគេងតិចជាង ៦ម៉ោង ចាត់ទុកថាជាការបំផ្លាញសុខភាពរបស់ស្បែកដោយប្រយោល និងប្រសិនបើអ្នកគេងច្រើនជាង ៨ម៉ោង ក៏មិនល្អដែរ ព្រោះអុកស៊ីសែនក្នុងស្បែកនឹងអស់ មិនជួយឲ្យស្បែកស្រស់ស្អាតទេ
ដូច្នេះការគេងដែលសមស្រប សម្រាប់ឲ្យស្បែកស្រស់ស្អាត គឺក្នុងចន្លោះពី ៧ទៅ
៨ម៉ោងក្នុងមួយថ្ងៃ៕