អាហារទាំង ៥ ប្រភេទនេះ «ពិតជាល្អសម្រាប់អ្នកឆាប់តានតឹង និងឆេវឆាវ» ទទួលទានចុះ…
(បរទេស)៖ លទ្ធផលនៃការសិក្សាបានបង្ហាញថា អាហារដូចខាងក្រោមនេះ អាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់សុខ បំបាត់នូអារម្មណ៍តានតឹង និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ អាហារដែលអ្នកគួរជ្រើសរើសបរិភោគទាំងនេះមានដូចជា៖
១. ក្រូច៖ ក្រូចជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយវីតាមីន C
ដោយអាចជួយប្រឆាំងជាមួយអារម្មណ៍តានតឹងយ៉ាងល្អ។ គួររកក្រូចមកបរិភោគឲ្យបានញឹកញាប់ ដែលក្រៅពីជួយមិនឲ្យមានអារម្មណ៍ស្មុគស្មាញ
ហើយនៅជួយឲ្យមានអារម្មណ៍ស្រស់ស្រាយទៀតផង។
២. ទំពាំងបារាំង៖ បន្លែប្រភេទនេះមានភាពល្បីល្បាញខាងសម្បូរវីតាមីន B
ដែលវីតាមីនប្រភេទនេះ អាចជួយកាត់បន្ថយអារម្មណ៍តានតឹងបានយ៉ាងល្អ។
ទោះបីជាយ៉ាងណាក្តី អ្នកគួរចងចាំថា ការបរិភោគទំពាំងច្រើន នឹងធ្វើឲ្យទឹកនោមមានក្លិនឆ្អេះ ដូច្នេះអ្នកគួរតែបរិភោគក្នុងបរិមាណសមរម្យបានហើយ។
៣. ផ្លែប័រ៖ ក្រៅពីប្រភេទខ្លាញ់ដ៏ល្អហើយ ផ្លែប័រនៅជួយឲ្យអ្នកបរិភោគ
មានអារម្មណ៍ស្រស់ស្រាយបានផងដែរ ព្រោះថា ផ្លែឈើប្រភេទនេះសំបូរទៅដោយសារជាតិ ក្លូតាថៃអូ ដែលមានគុណសម្បត្តិក្នុងការទប់ស្កាត់ ការស្រូបទាញសារជាតិខ្លាញ់ទៅកាន់ពោះវៀន ដែលជាប្រភេទបង្កឲ្យកើតសភាពហៅថា Oxidative Damage។ ផ្លែប័រសម្បូរទៅដោយសារជាតិហ្វូឡេតខ្ពស់ ដូច្នេះបើបានបរិភោគផ្លែឈើប្រភេទនេះញឹកញាប់ និងជួយឲ្យអារម្មណ៍របស់ធូរស្រាល
ព្រមទាំងកាត់បន្ថយអារម្មណ៍តានតឹងផ្សេងៗ។
៤. ស្រ្តប៊ើរី៖ សម្បូរទៅដោយវីតាមីន C ដែលជាវីតាមីនជួយកាត់បន្ថយអារម្មណ៍តានតឹង បានយ៉ាងល្អបំផុត។ ក្រុមអ្នកស្រាវជ្រាវជនជាតិអល្លឺម៉ង់ បានធ្វើការសាកល្បងទៅលើមនុស្សចំនួន ១២០នាក់ ហើយបានធ្វើការវ៉ាស់ស្ទង់ ពីអារម្មណ៍ឆេវឆាវ និងភាពឃោឃៅរបស់ពួកគេបាន បង្ហាញថា មានការថយចុះ និងមានអារម្មណ៍ធូរស្បើយជាមុន។
៥. សណ្តែកវ៉លណាត់៖ សណ្តែកប្រភេទនេះសម្បូរទៅដោយគុណប្រយោជន៍ ផ្នែកអាហារដែលមានទាំងអាស៊ីដអាល់ហ្វាឡៃឡេអ៊ីក អូមេហ្គា-៣ និង ហ្វីណូហ្វីណល។ សម្រាប់អាហារប្រភេទនេះ ក្រៅពីជួយឲ្យមានអារម្មណ៍ស្រស់ស្រាយហើយ នៅជួយកាត់បន្ថយការធ្វើឲ្យភាពចងចាំ ចុះខ្សោយទៀតផង។
យោងទៅតាមការសិក្សារបស់ស្ថាប័នស្រាវជ្រាវសុខភាពជាតិ
សហរដ្ឋអាមេរិកបានរកឃើញថា អូមេហ្គា ៣ ដែលមាននៅក្នុងសណ្តែកវ៉លណាត់ អាចជួយរក្សាកម្រិតនៃអ័រម៉ូន ដែលធ្វើឲ្យអារម្មណ៍តានតឹង ឲ្យស្ថិតនៅក្នុងកម្រិតធម្មតា៕