ពេលស្ត្រីមានផ្ទៃពោះ សូមកុំពិសាអាហារទាំងនេះឲ្យសោះ!
(បរទេស)៖ អាហារដែលស្ត្រីមានផ្ទៃពោះមិនគួរបរិភោគ! ខាងក្រោមនេះគឺជាអាហារដែលស្តី្រមានផ្ទៃពោះមិនគួរទទួលទាននោះឡើយ ព្រោះវានឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងទារកក្នុងផ្ទៃ៖
១. សាច់ឆៅ៖ ស្ត្រីមានផ្ទៃពោះគួរជៀសវាងអាហារណាដែលចំអិនមិនបានល្អ និងសាច់ឆៅ ដែលវាបានផ្ទុកនូវជាតិពុលជាច្រើន។ ជាមួយគ្នានេះដែរ អ្នកគួរតែជៀសវាង អាហារណាដែលផ្សំឡើងដោយ ត្រី សាច់ និងបន្លែ ដោយមិនបានចំអិនឲ្យបានឆ្អិនល្អ។
២. អាហារសមុទ្រ៖ ទោះបីជាអាហារសមុទ្រស្ថិតនៅក្នុងក្រុមអាហារ ដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាងយ៉ាងណាក៏ដោយ ក៏វាត្រូវបានគេចាត់ទុកថា ជាអាហារមួយល្អគួរសមដែរ ដែលពួកគេគួរតែជ្រើសរើស។ ផ្ទុយទៅវិញអ្នកគួរតែជៀសវាងបរិភោគ សាច់ត្រីឆ្លាម ត្រីដាវ និងត្រីមាលីន។
អ្នកគួរតែទទួលទានវាក្នុងបរិមាណសមស្រប ដោយយមិនបរិភោគវាច្រើនហួសហេតុពេក។ បរិមាណនៃជាតិបារតនៅក្នុងអាហារសមុទ្រទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់ការលូតលាស់កូនក្នុងផ្ទៃរបស់អ្នក។ ស៊ុតឆៅ និង ទឹកដោះគោដែលមិនបានសម្លាប់មេរោគ ក៏ជារឿងគួរជៀសវាងដែរ។
៣. ថ្លើម៖ ថ្លើមគឺជាប្រភពនៃជាតិដែក ក៏ប៉ុន្តែវាអាចផ្ទុកទៅដោយជាតិវីតាមីន A ខ្ពស់ពេក និងអាចធ្វើឲ្យមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃ បើសិនជាបរិភោគច្រើនពេក។
៤. ជាតិសុរា៖ អ្នកទាំងអស់គ្នាប្រាកដជាបានដឹង ថា គួរតែជៀសវាងជាតិសុរានេះ។ វាគឺជាបញ្ហាធំបំផុតដែលម្តាយគ្រប់រូបគួរតែជៀសវាង។ ចូរជឿជាក់ថា អាហារដែលអ្នកទទួលទានគឺ ស្រស់ និងមានអនាម័យជានិច្ច៕
ប្រភព៖ វែបសាយសុខភាពសកល
