ស្បែកមនុស្ស​ពិតជាសារីរាង្គ​ដ៏អស្ចារ្យ! ចូរស្វែងយល់​ពីលក្ខណៈ​ទូទៅ នៃស្បែក​របស់​យើង…

537

 

(បរទេស)៖ ស្បែកជាអវៈយវៈ​ទ្រទ្រង់សរីរាង្គ​ដ៏ធំធេង សម្រាប់មនុស្ស​លោកទូទៅ។
តែបើសិនជា​មនុស្សម្នាក់ៗ​គ្មានស្បែក ស្រោប​ការពារសរីរាង្គ​កាយ​ខាងក្រៅទេ
មនុស្សទាំងអស់​មិនអាចមាន​ជីវិត ស្ថិតស្ថេរបានឡើយ ដោយសារតែ​សរីរាង្គកាយនោះ​ មិនអាចទប់នឹង​សម្ពាធបរិយាកាស​ធម្មជាតិបាន។ ស្បែកបែងចែក​ជាបីជាន់ គឺស្បែកលើ ស្បែកសុទ្ធ និងខ្លាញ់ក្រោម​ស្បែក។ នេះបើតាម​វែបសាយ​សុខភាព​សកល។

ស្បែកទាំងនេះ​មានតួនាទីបញ្ចូន​សញ្ញា​ទៅកាន់ខួរក្បាល ដើម្បីបញ្ជាឲ្យ​រាងកាយឆ្លើយតប​ខួរក្បាល​ ក្នុងទ្រង់ទ្រាយ​ផ្សេងៗ។ ធាតុផ្សំ​ចម្បងរបស់ស្បែក​ដូចជា​ក្រពេញខ្លាញ់​ មានតួនាទីបញ្ចេញ​ភាពរំអិល​ និងរក្សាសំណុំ​ទឹកឲ្យនៅផ្តុំនឹង​គល់រោម
បង្កប់នៅខាង​ក្នុងប្រព័ន្ធទាំងឡាយ​របស់សរសៃ​ប្រសាទ ដែលបញ្ជូន​ទៅកាន់ខួរក្បាល
ធ្វើឲ្យផ្ទៃស្បែក​ទទួលការដឹង​ដោយអារម្មណ៍​យ៉ាង​ល្អិតល្អន់។

រីឯក្រពេញញើសអេគ្រីន ផលិតញើស​ដើម្បីក្លាយជាកម្តៅ ហើយក្រពេញ​ញើសអេហ្វូគ្រីន
ផលិតទឹកបង្ហាំង​ការបង្ហូរកាម ដែលអូសទាញខាង​អារម្មណ៍ផ្លូវភេទ។ ចំណែក​សំនុំ
ផេហ្សិនៀន​ជាសរសៃប្រសាទ​ សម្រាប់ធ្វើឲ្យអារម្មណ៍​ដឹងពីសញ្ញាបញ្ជូន​ទិន្នន័យនៃ
ការប៉ះពាល់ទៅកាន់ខួរ​ក្បាលត្រង់​បរិវេណ ហៃផូសាម៉ាស​ ដែលគ្រប់គ្រងការទទួលដឹង​សីតុណ្ហភាព និងកំលាំង​សង្កត់។

រីឯបំពង់ឈាមតូចៗ​ច្រើននោះជាអ្នកនាំសារធាតុ​អាហារ​ ទៅជាន់លើបំផុត​នៃស្បែកសុទ្ធ
និងស្បែកលើហើយ​នឹងផ្ទេររបស់អាក្រក់​ចេញពីក្នុងផ្ទៃកោសិកាក្រោយ ពីនោះទើបចាប់​ផ្តើមពង្រីកកម្តៅ។ ដោយសារ​ការបែកចែកមុខនាទីដូច្នេះហើយ ទើបពេល​មនុស្ស​ទទួលរងការយាយី​ពីបរិស្ថានខាងក្រៅ គឺស្បែកនេះ​ហើយជាកោសិកា​រងអំពើ និងប្រាប់​ដំណឹងអពីស្ថានភាព​នៃអំពើនោះ ទៅដល់ខួរក្បាល​បានដឹង ហើយវាពិតជាភាព​អស្ចារ្យមួយ នៃភាវៈរស់ ដែលបង្កើតឡើង​ដោយធម្មជាតិ​លើផែនដី៕

480×240 Banner