សាកវិធីទាំងនេះទៅមើល ក្រែងលោអាចកម្ចាត់អង្គែ ចេញពីស្បែកក្បាលបាន…
(បរទេស)៖ អង្គែគឺជាបញ្ហាសាមញ្ញមួយសំរាប់សុខភាពស្បែកក្បាល។ វាមានលក្ខណៈជាបំនែកស្បែកក្បាលតូចៗពណ៌ស ដែលនៅពាសពេញស្បែកក្បាលដែលអាចធ្វើឲ្យយើង មានភាពអាម៉ាស់នៅក្នុងចំនោមមហាជនទូទៅ ដោយវា ហើរ ឬធ្លាក់លើស្មារបស់យើង ដែលអាចធ្វើឲ្យអ្នកដទៃមើលមកមានការភ្ញាក់ផ្អើល។
វាមានផលវិបាកខ្លាំងណាស់ក្នុងការបំបាត់នូវបញ្ហានេះ ផ្ទុយទៅវិញបើអ្នកធ្វើការថែទាំសក់របស់អ្នកឲ្យបានដិតដល់នោះអ្នកនឹងអាចដោះស្រាយនូវវិបត្តិនេះបាន។
អ្វីដែលសំខាន់បំផុតនៅពេលដែលអ្នកចង់ដោះស្រាយជាមួយបញ្ហានេះគឺសាប៊ូកក់សក់ដែលអ្នកប្រើប្រាស់ជាប្រចាំ។ វាអាចសម្អាតសក់របស់អ្នកពីធូលីផ្សេងៗ កោសិកាងាប់ និងការពារបាក់តេរីផ្សេងៗដែលមាននៅលើស្បែកក្បាល។
អ្នកគួរតែទិញសាប៊ូកក់សក់ដែលមានម៉ាកខុសគ្នា២ ឬ ៣ដប ហើយសាកល្បងប្រើគ្នា។
ក្នុងចំនោមនោះវាគួរតែមាន១ប្រភេទ ដែលអាចប្រឆាំងនឹងបញ្ហាអង្គែដែលមាននៅលើស្បែកក្បាល ហើយ១ឬ ២ទៀត គួរតែជាសាប៊ូកក់សក់ធម្មតា។អ្នកអាចជ្រើសរើសសាប៊ូសំរាប់កូនក្មេង យកមកកក់ក៏បានដែរ ស្រេចលើអ្នក។
អ្នកអាចព្យាយាមប្រើប្រាស់សាប៊ូកក់សក់ម៉ាកខុសគ្នាដើម្បីមើលថាតើវាត្រូវនឹស្បែកក្បាលរបស់អ្នកដែរឬទេប៉ុន្តែ ចងចាំថាអ្នកមិនត្រូវប្រើសាប៊ូកំចាត់អង្គែនោះមិនលើសពីម្តងក្នុងចន្លោះពេល២ ទៅ ៣ថ្ងៃឡើយ។
ប្រសិនបើអ្នកកក់សក់ញឹកពេកវានឹងអាចធ្វើឲ្យស្បែកក្បាលរបស់អ្នកស្ងួត។
មួយវិញទៀតអ្នកក៏អាចព្យាយាមបំបាត់នូវបញ្ហានេះដោយឪសថខ្លះដែលអ្នកអាចធ្វើបាននៅគេហដ្ឋានរបស់អ្នក។ខាងក្រោមនេះអ្នកនឹងអាចយល់ដឹងពីឪសថខ្លះដែលអ្នកអាចធ្វើបានដោយខ្លួនឯង៖
* ការលាងទឹកខ្មេះ( អ្នកគួរប្រើ ទឹកខ្មះដែលធ្វើពីទឹកផ្លែប៉ោមឬទឹកខ្មះដែលធ្វើពីស្រាក្រហម)
លាយទឹកខ្មះ២ស្លាបព្រាកាហ្វេ ជាមួយ ទឹក៦ស្លាបព្រាកាហ្វេបន្ទាប់មកយកមកលាបនៅលើស្បែកក្បាលរបស់អ្នក
បន្ទាប់មករុំក្បាលរបស់អ្នកជាមួយនឹងកន្សែងពោះគោ ហើយទុកវាចោល៣០នាទោះ។ចូរប្រយ័ត្នកុំឲ្យទឹកខ្មះនោះខ្ទាតចូលភ្នែករបស់អ្នក
(ប្រសិនបើមានករណីនេះកើតឡើង ត្រូវប្រញាប់ទៅលាងជាមួយទឹកស្អាត) ។
* ម៉ាស្សាជាមួយនឹងទឹកក្រូចឆ្មា
ច្របាច់ក្រូចឆ្មាមួយផ្លែ។ នៅពេលដែលអ្នកងូតទឹកម៉ាស្សាក្បាលរបស់អ្នកជាមួយនឹកទឹកក្រូចឆ្មា
ដែលឈ្លីវាជាមួយម្រាមដៃរបស់អ្នកថ្នមៗបន្ទាប់មកលាងសំអាតសក់របស់អ្នកជាមួយនឺងទឹកក្តៅអ៊ុនៗ។
ដើម្បីទទួលបានលទ្ធលល្អ ជាដំបូងអ្នកត្រូវកក់សក់ជាមុនសិនបន្ទាប់មកទើបម៉ាស្សាទឹកក្រូចឆ្មានោះតាមក្រោយ។