យកពោតបារាំង និងខ្ជាយច្នៃធ្វើភេសជ្ជៈទទួលទាន ពិតជាមានប្រយោជន៍លើសការស្មានមែន…
(បរទេស)៖ បច្ចុប្បន្ននេះពោតបារាំងបានទទួលការពេញនិយមខ្លាំង ពីសំណាក់បងប្អូនខ្មែរយើង ដោយសារវាមានតម្លៃថោក ងាយដាំដុះ និងភាគច្រើនគឺវាដុះតាមបែបធម្មជាតិ ដោយមិនចាំបាច់ត្រូវថែទាំច្រើន និងប្រើសារធាតុគីមីនោះឡើយ។ ភាគច្រើនវាត្រូវបានទទួលទានដោយយកទៅ អាំង ដាក់ក្នុងស៊ុប និងស្រុះជន្លក់ទឹកផ្សេងៗប៉ុណ្ណោះ ហើយពេលនេះ សាកវាយកទៅច្នៃធ្វើភេសជ្ជៈទទួលទានវិញម្តងមើល នោះអ្នកនឹងទទួលបានប្រយោជន៍ជាច្រើន និងទាំងស្រុងពីផ្លែពោតបារាំងនេះតែម្តង៖
១. វិធីធ្វើទឹកពោតបារាំង៖
– យកពោតបារាំងស្រស់ចំនួនពីរផ្លែធំល្មម រួចកាត់ចុងទាំងសងខាងចេញ
– បន្ទាប់មកដាក់ត្រាំនៅក្នុងទឹកមួយកែវធំ រួចទុកត្រាំរយៈពេល ១យប់
– ទទួលទានភេសជ្ជៈនេះក្នុងពេលព្រឹកនៅពេលពោះទទេ ៣០នាទី មុនទទួលទានអាហារពេលព្រឹកនេះ។
– អនុវត្តបែបនេះរយៈពេល ៧ថ្ងៃ ជាប់គ្នាដើម្បីសម្អាតជាតិពុលក្នុងតម្រងនោមរបស់អ្នក និងបង្កើនតួនាទីរបស់វាបានល្អ។
២. អត្ថប្រយោជន៍ខ្ពស់បន្ថែម៖
* វាអាចជួយព្យាបាលរោគក្រពះពោះវៀន ដោយសារពោតបារាំងមានជាតិរំអិលជាច្រើន ( Pectin និង Gum ) ដែលអាចជួយផ្សះដំបៅក្រពះ និងពោះវៀនមិនឲ្យរាលដាលខ្លាំង។
* បំប៉នទារកក្នុងគត៌, បង្កើតគ្រាប់ឈាមក្រហម
* សម្អាតជាតិពុល ជាតិស្រវឹងចេញពីរាងកាយយើង
* ជួយបង្កើនកោសិកាឈាម ជួយប្រឆាំងជម្ងឺមហារីក កាត់បន្ថយការជ្រៀតចូលនៃជម្ងឺហឺត
* ការពារជម្ងឺមហារីក លើសឈាម និងជួយបំប៉នថ្លើមផងដែរ
* កាត់បន្ថយជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រងជាតិស្ករដល់ អ្នកដែលកើតជម្ងឺទឹកនោមផ្អែម។
* បើយើងពិសាវាជាប្រចាំ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពយើង។
៣. វិធីធ្វើទឹកទឹកខ្ជាយ៖ វាអាចជួយព្យាបាលពេលឈឺឆ្អឹងខ្នង និងសន្លាក់៖ វិធីធ្វើ៖ កិនខ្ជាយ ៣មើមយកទឹក បន្ទាប់មកលាយជាមួយទឹកស្អាត ១កែវ រួចដាំអោយពុះ។ ទុកអោយត្រជាក់បន្តិចប្រមាណ ១៥នាទី រួចលាយទឹកឃ្មុំមួយស្លាបព្រាបាយ និងក្រូចឆ្មា ០២ចំណិត ជាមួយទឹកខ្ជាយខាងលើ
៤. វិធីប្រើប្រាស់ទឹកខ្ជាយ៖ ពិសា១ កែវ រាល់ពេលព្រឹក និង ពេលល្ងាច មុនហូបបាយ
ហើយ ០៣សប្តាហ៍ក្រោយ នឹងអាចទទួលបានលទ្ធផលល្អប្រសើរ៕
