បើមានអការៈមិនស្រួលទាំង០៦យ៉ាងនេះ អ្នកប្រាកជាកើតរោគរលាកក្រពះហើយ! ចូរប្រយ័ត្ន…
(បរទេស)៖ ការរលាកក្រពះភាគច្រើនបណ្តាលមកពីការបង្ករោគ ដោយបាក់តេរី វីរុស ជំងឺកង្វះគ្រាប់ឈាម ឬការច្រាលទឹកអាស៊ីតក្រពះ។ ករណីភាគច្រើនជំងឺនេះ ត្រូវបានគេមិនខ្វល់ច្រើនឡើយ ដោយសារតែសញ្ញារបស់វា មានអការៈដូចនឹងអការៈក្រពះមិនកិន។ យ៉ាងណាមិញ សញ្ញាមួយចំនួនរបស់ជំងឺរលាកក្រពះដែលអ្នកអាចរកឃើញទាន់ពេលវេលានោះ នឹងជួយឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាព។
១៖ ចង្អោរ៖ ករណីភាគច្រើន ការចង្អោរ ឬមិនស្រួលក្នុងក្រពះម្តងហើយម្តងទៀត គឺជាសញ្ញាចាប់ផ្តើម នៃជំងឺរលាកក្រពះ។ ហើយមនុស្សមួយចំនួន ក៏ធ្លាប់មានអការៈមិនឃ្លានអាហារ ដោយសារតែចង្អោរនេះដែរ ហើយវាអាចគិតថា មានការបង្ករោគនៅក្នុងក្រពះហើយ។
២៖ ក្អួត៖ មូលហេតុដ៏ចំបងមួយ នៃការរលាកក្រពះ គឺជាការក្អួតរ៉ាំរ៉ៃ ដែលអាចកើតឡើងដោយសារតែ ការរលាកនៅភ្នាសរបស់ក្រពះ។ ដូច្នេះ បើសិនជាអ្នកកំពុងតែក្អួត រយៈពេលយូរ ឬក្អួតមានឈាមទៀតនោះ វាគួរតែដល់ពេល ពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទាត់ចោលនូវផលវិបាកនានា ដែលទាក់ទងនឹងក្រពះហើយ។
៣៖ ក្រហាយដើមទ្រូង៖ ដោយសារតែការច្រាលទឹកប្រម៉ាត់ ចូលដល់ក្នុងក្រពះវិញ អ្នកប្រហែលជាអាចធ្លាប់មានអារម្មណ៍ ក្រហាយពីក្នុងពោះចូលបំពង់កជាពិសេស នៅចន្លោះពេលញ៉ាំអាហារ ឬពេលយប់។ រឿងនេះអាចជាសញ្ញាមួយ នៃការរលាកក្រពះ ដែលនាំឲ្យក្អួត និងហើមពោះបាន។
៤៖ ហើមពោះ៖ មនុស្សភាគច្រើន តែងតែមិនយកចិត្តទុកដាក់ នឹងការហើមពោះទេ ព្រោះអាចគិតថា ដោយសារតែក្រពះមិនកិនប៉ុណ្ណោះ ហើយក៏ប្រើថ្នាំតិចតួច ដើម្បីព្យាបាលទៅ។ យ៉ាងណាមិញ នៅពេលដែលការហើមពោះកើតឡើង ជាមួយនឹងការឈឺពោះវិញ វាអាចជាសញ្ញាមួយ នៃការរលាកក្រពះដែរ។
៥៖ ត្អើក៖ តើអ្នកធ្លាប់ត្អើកជាប់រហូតដែរទេ? បើសិនជាអ៊ីចឹងមែន វាអាចជារឿងបញ្ជាក់អំពី ការរលាកក្រពះហើយ។ ដូច្នេះ អ្នកគួរតែទៅជួបពេទ្យឲ្យបានលឿនបើសិនជាការត្អើកនេះ បន្តជាប់រយៈពេលពីរបីថ្ងៃហើយ។
៦៖ ការឈឺពោះ៖ សញ្ញាដំបូងនៃការបង្ករោគគ្រប់យ៉ាងនោះ មិនខ្វល់ថា ដោយសារបាក់តេរី ឬវីរុសក្នុងក្រពះទេ គឺអាចសម្គាល់ដឹង តាមរយៈការឈឺពោះនេះឯង។ អការៈរលាកក្រពះ មានរោគសញ្ញាច្បាស់របស់វាគឺ ការឈឺពោះ ក្រពះមិនកិន និងចង្អោរជាលក្ខណៈស្រួចស្រាវ ឬរ៉ាំរ៉ៃ៕
