សាកវិធីមួយនេះទៅមើល ក្រែងលោអាចបំបាត់ការស្រម៉ុក ហើយនាំឲ្យគេងលក់ស្រួលទៀត…
(បរទេស)៖ ការគេងស្រម៉ុកបច្ចុប្បន្ននេះ ស្ទើរតែកើតមានចំពោះមនុស្សពេញវ័យ និងវ័យចំណាស់គ្រប់គ្នាទៅហើយ ជាពិសេសមនុស្សធាត់ ព្រមទាំងបុរសៗដែលចាប់ផ្តើមដុះក្បាលពោះ ពីតូចទៅធំ។ ជាការពិតគ្មាននរណាចង់គេងស្រម៉ុកនោះទេ ប៉ុន្តែបើកើតអការៈបែបនេះ វាពិបាកណាស់ក្នុងរកវិធីសាស្ត្រតាមបែបធម្មជាតិ នៅក្នុងការបង្ការកុំឲ្យកើតមាន។
ដូច្នេះថ្ងៃនេះយើងខ្ញុំមានវិធីពិសេសមួយ ដែលអាចឲ្យលោកអ្នកធ្វើការអនុវត្តន៍ ដើម្បីកែប្រែអ្វីៗឲ្យប្រសើរឡើង និងបង្ការរំខាននៅពេលគេងជុំគ្រួសារ ឬនៅជាមួយដៃគូអ្នក នោះគឺភេសជ្ជៈមួយដែលអាចជួយឲ្យអ្នកគេងបានលក់ស្រួល ដោយមិនមានការស្រម៉ុក ហើយអ្នកអាចផលិតវាដោយខ្លួនឯង និងឆាប់រហ័សតាមបែបធម្មជាតិ មិនប៉ះពាល់សុខភាពនោះឡើយ។
ទឹកក្រឡុកផ្លែឈើធម្មជាតិមួយនេះ គឺនឹងអាចជួយបំបាត់ស្លេសនៅក្នុងបំពង់ក ដែលវាជាមូលហេតុសំខាន់មួយ ដែលអាចធ្វើឲ្យអ្នកស្រម៉ុកនៅពេលគេងលក់។ ជាការពិត វាពិតជាល្អណាស់ដែលអ្នកអាចប្រើប្រភេទបន្លែ និងផ្លែឈើធម្មជាតិទាំងនេះ ពីព្រោះវានឹងមិនមានផ្ទុកនូវសារធាតុគីមី ដូចរបស់ដទៃទៀតនោះទេ។
១. ខាងក្រោមនេះគឺជាគ្រឿងផ្សំដែលអ្នកត្រូវការដើម្បីផលិតទឹកធម្មជាតិបំបាត់ស្រម៉ុក៖
• ទឹកក្រូចឆ្មារ 1/4
• ចំនិតបន្ទះខ្ញី ១
• ផ្លែប៉ោម ២ផ្លែ
• ការ៉ុត ២មើម
• ទឹកឆ្អិនកន្លះកែវ
២. វិធីអនុវត្តន៍៖ អ្នកគ្រាន់តែដាក់នូវគ្រឿងផ្សំទាំងអស់នេះ ចូលក្នុងម៉ាស៊ីនកិនទឹកក្រឡុកហើយ កិនវាឲ្យសព្វល្អជាការស្រេច។ អ្នកគួរផឹកវាឲ្យបាន ២ ទៅ ៣ម៉ោង មុនពេលចូលគេងនោះប្រាដជាទទួលបាននូវសុខភាពល្អផង គេងលក់ស្រួល និងបាត់អការៈស្រម៉ុក ដែលពុំមាននរណាមួយចូលចិត្ត៕
