លាប្រអប់ដៃអ្នកភ្លាម ហើយមើលចំណុចទាំង៥នេះ! អ្នកនឹងដឹងពីបញ្ហាសុខភាពជាច្រើន!
(បរទេស)៖ ប្រអប់ដៃគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃសារពាង្គកាយរបស់យើង ក្នុងការធ្វើសកម្មភាពផ្សេងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រសិនបើគ្មានប្រអប់ដៃទាំងពីរនេះទេ នោះយើងមិនអាចចិតបន្លែ គាបដង្គាប ឬក៏ផ្ញើសារទៅមិត្តភក្តិនានាបានឡើយ។ ប៉ុន្តែថាតើវាមានលក្ខណៈពិសេសអ្វីបន្ថែមទៀតទេ?
ប្រសិនបើអ្នកក្រឡេកមើលបាតដៃ និងម្រាមដៃទាំងប្រាំរបស់អ្នក អ្នកនឹងអាចដឹងអំពីអការៈជំងឺដែលមាននៅក្នុងខ្លួនរបស់អ្នក ដែលអ្នកមិនធ្លាប់បានដឹងពីមុនមក។ នេះជាគន្លឹះសំខាន់ៗទាំង០៧ ដែលដៃរបស់អ្នកប្រាប់ពីស្ថានភាពសុខភាពរបស់អ្នក៖
១៖ បាតដៃមានស្នាមជាំក្រហមៗ
បាតដៃរបស់អ្នកអាចមានស្នាមក្រហមក្នុងរយៈពេលដ៏ខ្លីមួយមានន័យថា អ្នកបានកាន់ប៉ែលយ៉ាងជាប់ និងខំប្រឹងជីកយ៉ាងខ្លាំងនៅពេលដែលអ្នកដាំផ្លែប៉េងប៉ោះ បន្ទាប់មកវានឹងបាត់ទៅវិញដោយឯកឯង។ ប៉ុន្តែប្រសិនបើបាតដៃរបស់អ្នកនោះ នៅតែមានស្នាមក្រហមអស់រយៈពេលជាយូរថ្ងៃនោះ វាប្រហែលជាមូលហេតុមួយហៅថា បាតដៃជាំក្រហម ដែលជាសញ្ញានៃជំងឺថ្លើម ដែលជាផ្នែកនៃរោគថ្លើម និងថ្លើមមានជាតិខ្លាញ់។ (ករណីលើកលែង៖ ប្រសិនបើអ្នកពោះធំ បាតដៃពណ៌ក្រហមវាជារឿងធម្មតានោះទេ ពីព្រោះសារពាង្គកាយរបស់អ្នកពោះធំ បានបង្កើតឈាមច្រើនជាងមនុស្សធម្មតាពីរដង។)
ហេតុអ្វី? ការរលាកថ្លើមធ្វើឲ្យមុខងាររបស់ថ្លើមមានសភាពចុះខ្សោយបន្តិចម្តងៗ ដូច្នេះវាមិនអាចជួយសម្អាតជាតិពុល នៅក្នុងសារពាង្គកាយរបស់យើងបានដូចជាពេលធម្មតានោះទេ ដែលវាជាហេតុធ្វើឲ្យបាតដៃរបស់អ្នកមានស្នាមក្រហមជាំ។
អ្វីដែលគួរធ្វើ៖ តាមដានអាការៈនៃជំងឺថ្លើម ដែលវាអាចធ្វើឲ្យហើមជើង ហើមពោះ ចេញសសៃឈាមនៅតាមដងខ្លួន បរិវេណពោះ និងមានការអស់កម្លាំង។ អ្នកត្រូវបង្ហាញវេជ្ជបណ្ឌិតនូវប្រអប់ដៃ និងប្រអប់ជើងរបស់អ្នក បន្ទាប់មកសាកសួរវេជ្ជបណ្ឌិត ដើម្បីធ្វើតេសពីមុខងាររបស់ថ្លើម។ ការធ្វើតេសពីមុខងាររបស់ថ្លើមនេះ គឺពឹងផ្អែកទៅលើការពិនិត្យទឹកមាត់ និងអង់ស៊ីមដែលមាននៅក្នុងថ្លើម។
២៖ ម្រាមដៃវែង
ម្រាមដៃវែងរបស់អ្នកអាចប្រាប់អ្នកអំពី ស្ថានភាពសុខភាពរបស់អ្នកបានយ៉ាងពិតប្រាកដ។ ជាធម្មតា ដៃនាងរបស់បុរសមើលទៅវែងជាងដៃចង្អុល ខណៈពេលដែលដៃនាងរបស់នារីខ្លីជាងដៃចង្អុល។ ស្ត្រីដែល មានដៃនាងវែងជាងដៃចង្អុលនោះ គឺជារោគសញ្ញានៃការរងគ្រោះដោយសាររោគឈឺសន្លាក់ឆ្អឹង។
អ្នកសិក្សាបានរកឃើញថា ជំងឺសន្លាក់ឆ្អឹងនៃជង្គង់ អាចកើតឡើងទាំងបុរស និងនារីដែលពួកគេមានដៃនាង វែងជាងដៃចង្អុល ក៏ប៉ុន្តែអ្នកដែលមានឱកាសក្នុងការមានរោគមួយនេះគឺស្រ្តី។ មិនតែប៉ុណ្ណោះចង្អុលដៃវែង ស្ត្រីក៏អាចប្រឈមមុខយ៉ាងខ្លាំងបំផុតជាមួយនឹងជំងឺមហារីកសុដន់ និង បុរសអាចប្រឈមមុខនឹងជំងឺមហារីកក្រពេញបន្តពូជឈ្មោលផងដែរ។
៣៖ ម្រាមដៃហើម
ម្រាមដៃហើមអាចប្រាប់អ្នកពីមូលហេតុដ៏សាមញ្ញបំផុត៖ វាអាចកើតឡើងបន្ទាប់ពីអ្នកបរិភោគអាហារដែលមានជាតិប្រៃខ្លាំងពេក ដែលវាធ្វើឲ្យកំរិតជាតិប្រៃនៅក្នុងខ្លួនមានកំរិតខ្ពស់ខ្លាំង ជាហេតុធ្វើឲ្យអ្នកមានម្រាមដៃហើម។
៤៖ ក្រចកដៃស្លេក
ជាធម្មតាប្រសិនបើអ្នកសង្កត់លើក្រចកដៃរបស់អ្នក វានិងប្រែទៅជាសភ្លាមៗបន្ទាប់មកវា និងប្រែទៅជាសភាពដើមវិញ។ ប្រសិនបើក្រចកដៃរបស់អ្នកនៅតែ សដដែលលើសពី ១នាទី បន្ទាប់ពីអ្នកសង្កត់លើវានោះ ឬក៏វាតែងតែស្លេកជាប្រចាំនោះ វាជារោគសញ្ញានៃជំងឺកង្វះឈាមក្រហម។
អ្វីដែលគួរធ្វើ៖ ជំងឺកង្វះឈាមក្រហមអាចធ្វើឲ្យខ្លួនប្រាណរបស់អ្នកអស់កំលាំង ឬក៏អាចមានសភាពធ្ងន់ធ្ងរ រហូតដល់មានជំងឺបេះដូងបាន។ ដូច្នេះហើយអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ។ អ្នកអាចព្យាយាម ព្យាបាលវាបានដោយខ្លួនឯង ដោយការបង្កើនការបរិភោគអាហារដែលមានជាតិដែកឲ្យបានគ្រប់គ្រាន់ ដូចជាសាច់ក្រហម ស្ពៃខៀវ និងស្ពៃខ្មៅជាដើម។
៥៖ ចុងម្រាមដៃខៀវ
ចុងម្រាមដៃដែលមានពណ៌ប្រផេះ ឬពណ៌ខៀវ ឬក៏មានអារម្មណ៍ថាស្ពឹក ជារោគសញ្ញានៃអាការៈ ប្រព័ន្ធសសៃឈាមនៅក្នុងសារពាង្គការរត់មិនប្រក្រតី ដូច្នេះអ្នកត្រូវប្រញ៉ាប់ទៅរកការព្យាបាល និងពិសាអាហារណា ដែលមានជាតិខ្លាញ់ និងប្រូតេអ៊ីនទាប។ បន្ថែមពីនេះអ្នកអាចឧស្សាហ៍ហាត់ប្រាណយឺតៗ និងបរិភោគទឹកឲ្យបានច្រើន ដោយកុំបង្ខំឲ្យសោះ៕