សំនួរក្តៅៗ៖ តើចក្រវាឡ​យើងនេះនៅ​រីកធំបន្តទៀត ឬក៏អាចរួមតូច​មកវិញ?

(អាមេរិក)៖ តើយើងទាំងអស់គ្នា​មានធ្លាប់ឆ្ងល់​ទេថា តើចក្រវាឡនឹង​បន្តពង្រីកខ្លួនជា​រៀងរហូត ឬក៏នៅថ្ងៃណាមួយ​នឹងរួមខ្លួន​មកវិញ​ក្លាយទៅជាចំណុច​តូចមួយប៉ុណ្ណោះ។ សិក្សាមួយចេញ​ផ្សាយកាលពីខែមិថុនា​កន្លងទៅ បានលើកឡើងថា…

ទីបំផុតចិន​ដាក់ឈ្មោះ​ឲ្យអាចម៍ផ្កាយ​មួយ តាមឈ្មោះ​ស្ថាបនិក​តេឡេស្កូ​យក្ស FAST ដែលបាន​ទទួល​មរណភាព

(ប៉េកាំង)៖ អាចម៍ផ្កាយមួយត្រូវ​បានដាក់ឈ្មោះថា Nan Rendong ដែលជាស្ថាបនិក​បង្កើតតេឡេស្កូបយក្ស FAST នៅក្នុងប្រទេសចិន ដែលមានមុខកាត់ ៥០០ម៉ែត្រនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៦ ខែតុលា…

នេះជា​ទិដ្ឋភាព​កាឡាក់ស៊ី Milky Way ដែលជា​ជម្រករបស់​យើង និងបណ្តុំ​នៃពន្លឺដ៏ស្រស់​ស្អាត…

(ឈីលី)៖ ទិដ្ឋភាពដ៏រំភើបអស្ចារ្យ​​នៃវត្តមានរបស់​កាឡាក់ស៊ី Milky Way ដែលពោរពេញទៅ​ដោយ​បណ្តុំពពកធូលី​ ក៏ដូចជាឧស្ម័ន​អវកាស រួមទាំង​កញ្ចុំផ្កាយ​ភ្លឺចែងចាំងរាប់ពាន់លានដួង បានបង្ហាញខ្លួនលើផ្ទៃមេឃ​នាពេលរាត្រី នៅពីលើមជ្ឈមណ្ឌល​តាមដានលំហអវកាស…

តើនៅរយៈពេល៦០ឆ្នាំ​ខាង​មុខ នឹងមាន​រឿងអ្វីកើត​ឡើងចំពោះ​អង្គការ NASA?

(អាមេរិក)៖ នៅចំពោះមុខនៃភាពជឿនលឿន​ក្នុងវិស័យអវកាស នារយៈពេល ៦០ឆ្នាំ ខាងមុខសម្រាប់​អង្គការ NASA ត្រូវគេ​ព្យាករណ៍ថា អាច​​នឹង​​ខុស​​​​ប្លែក​​ខ្លាំង​ពីរយៈពេល ០៦ទសវត្សរ៍ដំបូង របស់ទីភ្នាក់ងារ​អវកាសនេះ​…

ស្ត្រីអូតែសឥណ្ឌា ដើរមិន​ប្រយ័ត្ន​ក៏ធ្លាក់ពីលើ​យន្តហោះតែម្តង នាំឲ្យរងរបួសជាទម្ងន់!

(ញូដេលី)៖ ស្ត្រីបម្រើការងារ​នៅលើយន្ដហោះម្នាក់ បានរងរបួសធ្ងន់​បន្ទាប់ពីរូបនាង ​បានធ្លាក់ពីលើយន្ដហោះ​ដឹកអ្នកដំណើរ​មួយគ្រឿង ខណៈកំពុងដើរបិទបង្អួចយន្ដហោះនេះ នៅឯអាកាសយានដ្ឋាន​ក្នុងទីក្រុង ម៉ុមបៃ (Mumbai) ប្រទេសឥណ្ឌា។…

រកឃើញ​ព្រះច័ន្ទយក្សមួយ ដែលទំហំ​ប៉ុនភពណិប​ទូន!

(អាមេរិក)៖ ការរកឃើញភស្តុតាង​នៃវត្តមានព្រះច័ន្ទធំមួយ នៅក្រៅប្រព័ន្ធ​ព្រះអាទិត្យ កំពុងផ្តល់ក្តីសង្ឃឹម​កាន់តែច្រើន​ដល់​អ្នក​វិទ្យា​សាស្រ្ត ដើម្បីឈានទៅដល់ការរកឃើញ​ព្រះច័ន្ទអាចទ្រទ្រង់ជីវិត ដូចក្នុងក្តី​ស្រមៃកន្លងមក…

តើកម្លាំង​ម៉ាញេទិច​អ្វីដែលខ្លាំង​ជាងគេ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​យើងនេះ?

(ភ្នំពេញ)៖ ប្រិយមិត្តអ្នកតាមដាន​ទាំងអស់គ្នាប្រាកដ​ជាគិតថា ព្រះអាទិត្យពិតជាខ្លាំងក្លា​លើសពីអ្វីដែលយើង​បានដឹងពីមុនមក ហើយភពនានា​នៅក្នុងប្រព័ន្ធព្រះអាទិត្យ គឺគ្រាន់តែ​ជាកូនៗដែលត្រូវ​ព្រះអាទិត្យបង្កើតឡើងប៉ុណ្ណោះ ប៉ុន្តែវាមិន​ប្រាកដថា…

កែវយឺតអវកាសមួយទៀតហើយគឺ «ចាន់ត្រា» បានគាំងដំណើរការ ខណៈ​យាន​អវកាស Dawn នឹងស្លាប់ក្នុងខែនេះ…

(អាមេរិក)៖ កែវយឺតអវកាសមួយទៀត ដែលត្រូវបានបាញ់បង្ហោះតាំងតែពីឆ្នាំ១៩៩៩ នោះ​បានគាំងដំណើរការ និងលោតចូលមុខងារ Safe Mode កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះមក ដោយអង្គការ NASA បានព្យាយាមជួសជុលតាមរយៈ​ប្រព័ន្ធកុំព្យូទ័រ…

ស្ថានីយអវកាស​អន្តរជាតិ ISS នឹងត្រូវ​បិទជា​បណ្តោះអាសន្ន ក្រោយ​រុស្ស៊ីបរាជ័យ​បាញ់បង្ហោះ​យាន Soyuz

(ម៉ូស្គូ)៖ គណៈកម្មការរដ្ឋនៃប្រទេសរុស្ស៊ី ត្រូវបានបង្កើតឡើងរួចរាល់ហើយបន្ទាប់​ពីការបាញ់បង្ហោះយាន Soyuz របស់រុស្ស៊ីបរាជ័យ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ហើយភាពបរាជ័យនេះ នឹងនាំទៅរកការពិភាក្សាដើម្បីបិទស្ថានីយ ISS…

ឥណ្ឌូណេស៊ី​​គួររៀនសូត្រ​​ពីជប៉ុន ក្នុងការអប់រំ​​ប្រជាជន​ពីវិធីទប់ទល់គ្រោះ​ធម្មជាតិ​ដូចជា​រញ្ជួយដី…

(ផាលូ)៖ ការអប់រំប្រជាជន​ពីរបៀបការពារខ្លួន នៅពេលមាន​គ្រោះរញ្ជួយដី ត្រូវបានចោទ​សួរឡើងយ៉ាងផុលផុស​ នៅក្នុង​ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពី​គ្រោះរញ្ជួយដីវាយប្រហារ​ប្រទេសក្នុង​តំបន់អាស៊ីអាគ្នេយ៍មួយនេះ ​ជាបន្តបន្ទាប់​ក្នុងឆ្នាំ២០១៨ នេះ។…