ទីបំផុត NASA បង្ហាញរូបរាងយាន ដែលនឹងធ្វើដំណើរលើភពអង្គារ «Mars 2020 Rover» ហើយ! ឡូយអត់បងប្អូន?

188

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្អួតបង្ហាញ​គំរូដ៏អស្ចារ្យបំផុតមួយ នៃយានស្រាវស្រាវ Mars 2020 Rover នៅឯមជ្ឈ​មណ្ឌលអវកាស Kennedy នៃរដ្ឋផ្លូរីដា។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពី​វែបសាយ Engadget នៅរសៀល​ថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។

បើសិនជាអ្នក​យល់ឃើញថា វាមានរូបរាង​និងលក្ខណៈដូចជា​ត្រូវបានគេយកចេញ​ ពីក្នុងរឿងប្រភេទ Superheros ឬមួយក៏​វីដេអូ​ហ្គេម​ជា​ជាងយានពិតប្រាកដ​ សម្រាប់ធ្វើការស្រាវជ្រាវរុករក​នៅលើភពអង្គារ (Mars) នោះ​អ្នកពិតជាគិតត្រូវហើយ ព្រោះថា អង្គការ NASA មិន​ទាន់​បានបញ្ចប់ការរួមផ្សំ​នៃគំនិត សម្រាប់គំរូ​នៃរចនាចុង​ក្រោយ សម្រាប់យាន Mars Rover ថ្មីនេះនៅ​ឡើយទេ។

តាមពិតទៅយាន​ដ៏ធំ​នេះ ត្រូវបានបង្កើតឡើង​ក្នុងគោលបំណង ធ្វើជាគំរូដ៏អស្ចារ្យមួយ​សម្រាប់ទាក់ទាញ​ទស្សនិកជន សម្រាប់កម្មវិធី Summer of Mars របស់​អង្គការ NASA ហើយទីភ្នាក់ងារ​អវកាសអាមេរិក​បានឲ្យដឹងថា ខ្លួនប្រហែលជា​អាចនឹងដកស្រង់​ផ្នែកមួយចំនួន​ចេញពីគំរូ​គំនិតនេះ។ ទោះបីជា​យាន Mars 2020 នឹងពុំមានរូបរាង​ក៏ដូចជាលក្ខណៈ​ ទៅនឹងយានគំរូនេះទាំងស្រុងក៏ដោយ ក្រុមអ្នកដែលបានបង្កើតវា​ឡើង​នោះ​ មិនបានសាងសង់ឡើង​ដោយបិទភ្នែកនោះឡើយ ដោយពួកគេបាន​កសាងគំរូនេះឡើយ ជាមួយការជួយជ្រោមជ្រែង ពីសំណាក់ក្រុមអ្នក​​ជំនាញរបស់អង្គការ NASA ថែមទៀតផង។

គួរបញ្ជាក់ថា យានរ៉ូវើ Mars 2020 នឹងត្រូវធ្វើការខួងចូល​ទៅក្នុងផ្ទៃដីរបស់ភពអង្គារ ដើម្បីស្វែងរកមើល​សញ្ញានៃជីវិត​កាលពីអតីត​កាល និងធ្វើការកំណត់ថា តើការតាំងទីលំនៅនា​ពេលអនាគតរបស់​មនុស្សលោក នៅលើភពក្រហមនេះ អាចទាញយកផលប្រយោជន៍​ ​​ក៏ដូចជាប្រើប្រាស់ធនធាន​របស់វា រួមមានទឹក និងអុកស៊ីសែនដែរ ឬយ៉ាងណា៕ ​

480×240 Banner