កែវយឺតអវកាស Spitzer ថតបានរូបភាពកាឡាក់ស៊ីមួយ​ចម្ងាយ៤៤លានឆ្នាំពន្លឺពីផែនដី (រូបភាពខាងក្នុង)

170

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបានបញ្ចេញរូបភាពរបស់កាឡាក់ស៊ីថ្មីមួយ ដែលប្រទះឃើញដោយកែវយឺតអវកាស Spitzer។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។

កាំរស្មីពណ៌ក្រហមដែលនៅចំកណ្តាលរូបភាពនោះ គឺជាកាឡាក់ស៊ីថ្មីឈ្មោះថា NGC 5866 ដែលត្រូវបានកែវយឺត Spitzer ឆ្លុះមើលឃើញអំឡុងបេសកកម្មមួយរបស់វា ដែលបានបញ្ចប់ទៅកាលពីឆ្នាំ២០០៩។ កាឡាក់ស៊ីនេះមានអង្កត់ផ្ចិតប្រហែល ៦០,០០០ឆ្នាំពន្លឺ គឺជាងពាក់កណ្តាលនៃអង្កត់ផ្ចិតកាឡាក់ស៊ី Milky Way ដែលយើងស្ថិតនៅ ហើយវាមានចម្ងាយ ៤៤លានឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ)

គួរជម្រាបថា កែវយឺតអវកាស Spitzer ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៣។ ក្រោយធ្វើប្រតិបត្តិការអស់រយៈពេលជិត ១៦ឆ្នាំ កែវយឺតប្រភេទ Infrared នេះនឹងត្រូវចូលនិវត្តន៍នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះហើយ៕

480×240 Banner