យើងទំនងជាអាចដឹងពីប្រភពដើមនៃដុំថ្មភពអង្គារ ដែលបានខ្ទាតមកលើភពផែនដីចំនួន២ដុំ

107

(បរទេស)៖ ការសិក្សាថ្មីមួយបានបង្ហាញថា ប្រភពដែលនៃបំណែកអាចម៍ផ្កាយ ០២ដុំ ដែលបានខ្ទាតមកពីភពអង្គារ (Mars) ហើយធ្លាក់លើភពរបស់យើង គឺមកពីតំបន់មួយដែលមានរណ្តៅធំៗចំនួនពីរ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីវែបសាយ Space នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមការសិក្សាថ្មីមួយ បំណែកអាចម៍ផ្កាយទាំងនោះ ទំនងជាបានខ្ទាតចេញមកពីរណ្តៅចំនួនពីរ ដែលកកើតឡើងកំឡុងព្រឹត្តិការណ៍ប៉ះទង្គិចមួយ នៅពេលភពអង្គារនៅជាភពមានសំណើមនៅឡើយ ប៉ុន្តែអ្នកវិទ្យាសាស្រ្តនៅតែមិនទាន់អាចកំណត់ ច្បាស់ពីទីតាំងជាក់លាក់នៅលើភពអង្គារដដែល។ ប្រសិនបើពួកគេអាចដឹងពីកន្លែងចាប់កំណើត នៃបំណែកអាចម៍ផ្កាយទាំងពីរ យើងនឹងអាចយល់ច្បាស់ជាងមុន អំពីសណ្ឋាន និងការអភិវឌ្ឍរបស់ភពអង្គារបានកាន់តែច្បាស់។

គួរជម្រាបថា អ្នកវិទ្យាសាស្រ្តលើកផែនដីយើង បានសិក្សាវិភាគលើបំណែកអាចម៍ផ្កាយចំនួន ០២ដុំ ប្រភេទ Nakhilite ដែលក្នុង ចំណោមនោះ ១ដុំ ត្រូវបានរកឃើញនៅរដ្ឋ Indiana កាលពីឆ្នាំ១៩៣១ និងមួយទៀតនៅទ្វីបអង់តាកទិចកាលពីឆ្នាំ២០០៣។ ដោយសារតែអាចម៍ផ្កាយ ០២ដុំនេះហើយ ទើបនាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រមួយចំនួនសន្និដ្ឋានថា ជីវិតនៅលើផែនដី អាចមានប្រភពមកពីភពអង្គារផងក៏បានថា៕

480×240 Banner