ដើម្បីអាចតស៊ូនឹងទីអវកាស «NASA បញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រ ចុះទៅបាតសមុទ្រ១០ថ្ងៃ» ជាការបន្សាំរាងកាយទៅនឹង​ ភាពលំបាកលំបិនបំផុត!

172

(វិទ្យាសាស្ត្រ)៖ ក្រុមអ្នកវិទ្យាសាស្ត្រ​អន្តរជាតិមួយក្រុម នឹងចាប់ផ្ដើមបេសកកម្ម​រយៈពេល១០ថ្ងៃ របស់ពួកគេនៅ​ឯបាតសមុទ្រ​នៃមហាសាគរអាត្លង់ទិច ដែលនេះគឺជា​ផ្នែកមួយ ដើម្បីត្រៀមរៀបចំ សម្រាប់ការស្រាវជ្រាវ​អំពីជំរៅ និងបរិស្ថានដ៏លំបាកលើ​ទីអវកាសនាពេលអានាគត។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Daily Mail ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០១៧។

យោងតាម Daily Mail បេសកកម្ម​ផ្នែកស្រាវជ្រាវ​បរិស្ថាន NEEMO22 របស់អង្គការ​ណាសា (NASA) នឹងបញ្ជូនក្រុម​អ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចទេស​ដឹកនាំដោយ​អ្នកអវកាស​ណាសា Kjell Lindgren ដើម្បីរស់នៅ​ក្នុងជំរកស្រាវជ្រាវ​ស្ថិតនៅជំរៅជិត ២០ម៉ែត្រ ក្រោមផ្ទៃបាតសមុទ្រ​រដ្ឋផ្លូរីដា ចាប់ពីថ្ងៃទី១៨ ខែមិថុនា នេះតទៅ។ បន្ថែមពីលើនេះ​នៅក្រោមផ្ទៃបាតសមុទ្រ ក្រុមអ្នកវិទ្យាសាស្ត្រ​ទំាងនេះនឹង​ស្វែងយល់ពី​ភាពខុសគ្នា នៃទម្ងន់នៅក្រោមទឹក និងនៅលើ​ទីអវកាស ក៏ដូចជាលក្ខខណ្ឌ​ជាច្រើនទៀត សម្រាប់​ស្ថានីយ៍ទីអវកាស​អន្តរជាតិ នៅអំឡុងពេល​ដែលពួកគេ​ ដឹកនាំការសិក្សាស្រាវជ្រាវ​ពីសមុទ្រ។

គួរបញ្ជាក់ថា នៅក្នុងការស្រាវជា្រវ​នេះ NEEMO22​ ក៏នឹងធ្វើការពិសោធន៍​ផងដែរ លើឧបករណ៍ spaceflight, ការតាមដាន​បច្ចេកវិទ្យា និងផលប៉ះពាល់​នៃបរិស្ថានទៅលើ​សរីរាង្គនានានៃអ្នកវិទ្យាសាស្ត្រ និងនៅពេលកំពុងគេង ព្រមទាំងធ្វើតេស្ដលើ​ឧបករណ៍ ESA​​ ដែលត្រូវរចនាឡើង ដើម្បីជម្លៀស​មនុស្សរងរបួស​ នៅអំឡុងពេលដើរ​នៅលើឋាន​ព្រះច័ន្ទជាដើម៕

480×240 Banner