វត្ថុសំខាន់នៃយានរុករកភពអង្គារ InSight នៅតែជាប់គាំង, អង្គការ NASA ត្រៀមប្រើវិធីថ្មីដើម្បីសង្គ្រោះ…

130

(អាមេរិក)៖ ឧបករណ៍សំខាន់បំផុតមួយនៅលើយានរុករក InSight របស់អង្គការ NASA បានខូចគាំងនៅលើដីភពព្រះអង្គារ អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែក្រុមវិស្វករមិនព្រមចុះចាញ់ឡើយ និងបានបង្កើតផែនការថ្មីមួយទៀត ដើម្បីព្យាយាមជួសជុល និងជួយសង្រ្គោះឧបករណ៍ដែលប្រៀបបីដូចជាដៃមួយនេះ ឲ្យមានដំណើរការឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space នាថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។

ឧបករណ៍ស្ទង់កម្ដៅលើយាន InSight (self-hammering heat probe) ដែលប្រៀបបីដូចជាដៃ ឬគេស្គាល់ថា «mole» បានខូចគាំងនៅលើទីតាំង រុករកចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមកម្ល៉េះ។ ឧបករណ៍មួយនេះពីដំបូងឡើយ ត្រូវបានគេសន្មត់ថា នឹងជីកចូលទៅក្នុងដីភពព្រះអង្គារជម្រៅ ០៥ម៉ែត្រ ប៉ុន្តែវាបានជាប់គាំងនៅជម្រៅទើបតែ ៣៥សង់ទីម៉ែត្រប៉ុណ្ណោះ។

បើតាមការពិតជាក់ស្តែង ចំពោះឧបករណ៍ mole វាបានធ្វើប្រតិបត្តិការជីកចូលទៅក្នុងប្រភេទដី ដែលវាមិនធ្លាប់ស្គាល់ ឬមិនដូចនៅលើផែនដី​ដែលវាធ្លាប់បានពិសោធន៍។ ការជីកចូលជ្រៅទៅក្នុងផ្ទៃដីភពព្រះអង្គារ មិនធ្លាប់មានពីមុនមកទេ ដូច្នេះវាពិបាកណាស់ក្នុងការសនិ្នដ្ឋានពីកំណ កំណើតដីនៃភពមួយនេះ។

គួរបញ្ជាកើថា អង្គការ NASA និងទីភ្នាក់អវកាសអាល្លឺម៉ង់ ដែលបានរួមគ្នាបង្កើត mole និងឧបករណ៍ Heat Flow ព្រមទាំង Physical Properties Package (HP3) បាននិងកំពុងធ្វើការងាររួមគ្នាចាប់តាំងពីខែមិថុនាមក ស្ដីពីជម្រើសក្នុងការជួសជុល។ បេសកកម្ម InSight គឺជាការចុះចត​ដោយជោគជ័យលើកទី ៨ ​​របស់អង្គការ NASA នៅលើ​ភពអង្គារ គិត​ចាប់តាំងពី​បេសកកម្ម Viking កាលពីឆ្នាំ១៩៧៦​មក និងជាជោគជ័យ​លើកទីមួយ​ក្នុងអំឡុងពេល ០៧ឆ្នាំកន្លងទៅនេះ​៕

480×240 Banner