ចងចាំយានអវកាស Pioneer 12 ឆេះខ្ទេចក្នុងបរិយាកាសភពសុក្រ (Venus) កាលពីឆ្នាំ១៩៩២

146

(អាមេរិក)៖ យានអវកាស Pioneer 12 របស់អង្គការ NASA បានទម្លាក់ខ្លួនទៅក្នុងបរិយាកាសភពសុក្រ និងឆេះខ្ទេចខ្ទីអស់កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ១៩៩២ ហើយមកទល់ថ្ងៃខែដដែលនៃឆ្នាំ២០១៩ នេះគឺជាខួបទី ២៧ឆ្នាំ នៃការបញ្ចប់បេសកកម្មរបស់វា។ Pioneer 12 បានចំណាយពេលរហូតដល់ទៅ ១៤ឆ្នាំ គោចរជុំវិញភពសុក្រ ដើម្បីសិក្សាអំពីបរិយាកាសនៃភព ដែលមានទំហំប្រហាក់ប្រហែលផែនដី និងស្ថិតនៅជិតផែនដីយើងជាងភពនានាផ្សេងទៀតនេះ។

ការសិក្សានោះគឺផ្តោតសំខាន់ទៅលើសមាសធាតុអ៊ីយ៉ុងនៅក្នុងបរិយាកាស និងដែនម៉ាញេទិចនៃភព​ដ៏មហាសែនក្តៅបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះថា តើពួកវាមានទំនាក់ទំនងបែបណាជាមួយនឹងភាគល្អិត (Charged Particles) ដែលជះចេញមកពីព្រះអាទិត្យ ឬ Solar Wind នោះ ព្រោះចំណុចនេះពិតជាសំខាន់ណាស់ ក្នុងការយកទ្រឹស្តីដែលបានកើតឡើងនៅភពសុក្រនោះ មកសិក្សាអំពីស្ថានភាពនៅលើភពផែនដី ព្រោះភពបងប្អូនទាំងពីរនេះមានបរិយាកាសក្រាស់ដូចគ្នា៕

ប្រភព៖ Space (ថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩)

480×240 Banner