រុស្ស៊ីគ្រោងផលិតផ្កាយរណបពិសេស ដែលអាចបំបាំងកាយពេលសត្រូវមកជិត

125

(ម៉ូស្គូ)៖ ទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូសកូសម៉ូស (Roscosmos) បានដាក់ពាក្យសុំប្រកាសសិទ្ធិលើបច្ចេកវិទ្យាផ្កាយរណប ដែលអាចកែប្រែរូបរាងវាបាន ដើម្បីបំបាំងខ្លួនពីផ្កាយរណបឈ្លបការណ៍របស់បរទេស។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។

គោលដៅនៃបច្ចេកវិទ្យានោះ គឺអនុញ្ញាតឲ្យផ្កាយរណបប្រែរូបរាងផ្ទាំងសូឡារបស់វា ដើម្បីកាត់បន្ថយចំណាំងផ្លាត ក៏ដូចជាការបំបាំងខ្លួននៅក្នុងទីអវកាស។ ប្រការនេះនឹងជួយឲ្យវា គេចផុតពីក្រសែភ្នែករបស់ផ្កាយរណបបរទេស ដែលមានបំណង់ចង់ស៊ើបការណ៍បាន ហើយនៅពេលផ្កាយរណបស៊ើបការណ៍ហោះហួសទៅឆ្ងាយ លែងបង្កការគំរាមកំហែងទៀតនោះ វានឹងត្រឡប់ទៅជារូបរាងដើមវិញ។

គួរជម្រាបថា នាពេលថ្មីៗនេះមានរបាយការណ៍លើកឡើងថា រុស្ស៊ីបានប្រទះឃើញការផ្លាស់ទីតាំងគួរឲ្យកត់សម្គាល់ នៃផ្កាយរណបយោធារបស់សហរដ្ឋអាមេរិក នៅក្នុងទីអវកាស។ បច្ចេកវិទ្យាខាងលើរបស់រុស្ស៊ី មានបំណងជួយលាក់ពួកផ្កាយរណបរបស់ខ្លួន ពីពពួកផ្កាយរណបដែលមានមុខងារប្រើប្រាស់ឧបករណ៍ ដើម្បីស៊ើបការណ៍លើផ្កាយរណបដទៃ ហើយធ្វើការវិភាគព្រមទាំងប្រមូលទិន្នន័យ ពីផ្កាយរណបទាំងនោះទៀតផង៕

480×240 Banner