រូបថតពិសេសៗចំនួន៣សន្លឹកអំពីទីអវកាស និងគួរឲ្យអស់សំណើចផងដែរ (រូបភាពខាងក្នុង)

186

(បរទេស)៖ នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩នេះ រូបភាពពិសេសៗមួយចំនួន ត្រូវបានដកស្រង់ចេញពីវែបសាយព័ត៌មានអវកាស Space ដែលសុទ្ធសឹងតែពាក់ព័ន្ធនឹង​ផ្នែកវិទ្យាសាសន៍ និងអវកាស ប៉ុន្តែក្នុងនោះមានមួយសន្លឹកពិតជាគួរឲ្យអស់សំណើច។

១៖ នេះជារូបភាពដែលត្រូវបានថតដោយកែវយឺតអវកាស Hubble ទៅលើកាឡាក់ស៊ីមួយ​ដែលមានលេខសម្គាល់ NGC 3717 មានចម្ងាយ ៦០លានឆ្នាំពន្លឺពីភពផែនដី។ រូបភាពនេះ​ពិតជាអស្ចារ្យមែន ប៉ុន្តែវាមិនបានបង្ហាញអំពីកាឡាក់ស៊ីនេះ ឲ្យបានពេញលេញតែម្តងឡើយនៅក្នុងរូបភាព។

២៖ នេះជារូបភាពព្រះច័ន្ទដែលភ្លឺមួយចំហៀង និងត្រូវបានថតដោយអវកាសយានិកនៅលើ​ស្ថាន័យអវកាសអន្តរជាតិ ISS។ វាជាទិដ្ឋាភាពពិត និងគួរឲ្យគយគន់ព្រោះរូបរាងព្រះច័ន្ទ​មួយកំណាត់បានប្រដឹសឡើងនៅលើផ្ទៃពពកពណ៌ស និងស្រមោលបរិយាកាសពណ៌ខៀវរបស់ភពផែនដីតែម្តង។

៣៖ នេះជារូបភាពមួយសន្លឹក ដែលបង្ហាញអំពីសត្វបក្សីអាណាមិកមួយក្បាល បានហោះមកទុំពីលើកែវយឺតឆ្លុះកាឡាក់ស៊ី ដែលមានឈ្មោះថា La Silla ស្ថិតនៅក្នុងមន្ទីរពិសោធន៍ La Silla នៃប្រទេសឈីលី។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺអ្នកវិទ្យាសាស្ត្រមិនទាន់អាចកំណត់ថា តើសត្វបក្សីចម្លែកមួយក្បាលនេះជាប្រភេទអ្វីឡើយ៕

480×240 Banner