ទីបំផុតឧបករណ៍ខួងដីរបស់យាន InSight ដំណើរការឡើងវិញហើយនៅលើភពអង្គារ!

124

(អាមេរិក)៖ ឧបករណ៍ខួងដីដើម្បីស្ទង់កម្តៅ ឬដៃពិសេសរបស់យានរករុកភពអង្គារ InSight ដែលបានគាំងដំណើរការប៉ុន្មានខែមកហើយនោះ នៅទីបំផុតវាអាចដំណើរឡើងវិញហើយ និងបានខួងចូលទៅក្នុងស្រទាប់ដីភពអង្គារ កាន់តែជ្រៅជាងលើកមុនបន្ថែមទៀតទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space News នាថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩។

មន្ទីរពិសោធន៍ JPL របស់អង្គការ NASA ដែលជាអ្នកគ្រប់បេសកកម្មជួសជុលខាងលើនេះ បានអះអាងថា នៅថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះថា ឧបករណ៍ខួងដីមានឈ្មោះថា mole របស់យាន InSight បានចាប់ផ្តើមដំណើរការឡើងវិញ ហើយបានជីកចូលទៅក្នុងដីភពអង្គារ​ប្រមាណ ២សង់ទីម៉ែត្របន្ថែមទៀតតាំងតែពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ មកម្ល៉េះ។

ការគាំងដំណើរការអស់ប៉ុន្មានខែខាងលើនេះ ត្រូវបានក្រុមអ្នកជំនាញសង្ស័យថា អាចបណ្តាលមកពីដីដៃ mole ខួងចំកន្លែងដែលមានសណ្ឋានដីរឹងពេក ឬក៏វាអាចប៉ះនឹងថ្មនៅក្នុងដីផងក៏ថាបាន។ វាបានគាំងនៅលើភពអង្គារ តាំងតែពីដើមខែមីនា មកម្ល៉េះ នៅពេលវាទើបតែខួងចុះទៅក្នុងដីបានតែជាង ៣០សង់ទីម៉ែត្រប៉ុណ្ណោះ។ តែក្រោយពីវាអាចរុលចុះក្រោមបន្តិចទៀតនោះ ទើបគេដឹងថាវាមិនបានប៉ះថ្មឡើយ ដូច្នេះអ្នកវិទ្យាសាស្ត្រនឹងបន្តស្វែងយកមូលហេតុ ដែលវាបានជាប់គាំងនោះបន្តទៀត។

គួរបញ្ជាក់ថា mole គឺមានតួនាទីជាឧបករណ៍ស្ទង់កម្ដៅដែលប្រៀបបីដូចជាដៃ ដែលពីដំបូងឡើយត្រូវបានកំណត់ថា អាចជីកចូលទៅក្នុងដីភពព្រះអង្គារជម្រៅ ០៥ម៉ែត្រ ប៉ុន្តែវាបានជាប់គាំងនៅជម្រៅទើបតែ ៣០សង់ទីម៉ែត្រប៉ុណ្ណោះ។ អង្គការ NASA និងទីភ្នាក់អវកាសអាល្លឺម៉ង់ ដែលបានរួមគ្នាបង្កើត mole និងឧបករណ៍ Heat Flow ព្រមទាំង Physical Properties Package (HP3) បានធ្វើការងាររួមគ្នា ចាប់តាំងពីខែមិថុនាមកស្ដីពីជម្រើសក្នុងការជួសជុល។ បេសកកម្ម InSight គឺជាការចុះចត​ដោយជោគជ័យលើកទី ៨ ​​របស់អង្គការ NASA នៅលើ​ភពអង្គារ គិត​ចាប់តាំងពី​បេសកកម្ម Viking កាលពីឆ្នាំ១៩៧៦​មក និងជាជោគជ័យ​លើកទីមួយ​ក្នុងអំឡុងពេល ០៧ឆ្នាំកន្លងទៅនេះ​៕

480×240 Banner