NASA ចង់ទៅឋានព្រះច័ន្ទជាថ្មីព្រោះនៅមានចម្ងល់ធំៗជាច្រើន ដែលមិនទាន់បកស្រាយចេញ…

130

(វ៉ាស៊ីនតោន)៖ អ្នកវិទ្យាសាស្រ្តនៃអង្គការ NASA កំពុងមានក្តីសង្ឃឹមខ្ពស់​ចំពោះកម្មវិធីត្រឡប់ទៅឋានព្រះច័ន្ទ Artemis ដែលនឹង អាចជួយពួកគេបកស្រាយចម្ងល់សំខាន់ៗជាច្រើន។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីវែបសាយ Space នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

ក្នុងវេទិកា International Astronautical Congress (IAC) កាលពីដើមសប្តាហ៍នេះ ប្រធានក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការ NASA លោក Jim Green បានលើកឡើងនូវសំណួរសំខាន់ៗខ្លះៗ ដែលអ្នកវិទ្យាសាស្រ្តរំពឹងថា នឹងអាចស្វែងរកចម្លើយឲ្យឃើញ ខណៈដែល NASA បានផ្តោតកិច្ចប្រឹងប្រែងសាជាថ្មី​ទៅលើព្រះច័ន្ទ ក្រោមទម្រង់ជាកម្មវិធី Artemis។

បើតាមលោក Green ការបកស្រាយចម្ងល់ទាំងនោះអំពីព្រះច័ន្ទ គឺមិនត្រឹមតែជួយមនុស្សលោកយើងត្រៀមខ្លួន សម្រាប់ការរុករកបន្តទៅកាន់ភពអង្គារ (Mars) ប៉ុណ្ណោះទេ តែពួកវានឹងលាតត្រដាងបន្ថែមនូវប្រវត្តិសាស្រ្តនៃភពផែនដី និងប្រព័ន្ធព្រះអាទិត្យយើងទាំងមូល។

គួរជម្រាបថា អាថ៌កំបាំងដ៏សំខាន់បំផុតមួយរបស់ព្រះច័ន្ទ គឺទីតាំងនៃប្រភពទឹកដែលមានវត្តមាននៅទីនោះ។ បើតាមគម្រោងដែលបានកំណត់ទុក អង្គការ NASA នឹងចាប់ដៃគូជាមួយក្រុមហ៊ុនឯកជន និងបណ្តាប្រទេសដទៃទៀត ដើម្បីសាងសង់ស្ថានីយអវកាសមួយនៅក្បែរគន្លងព្រះច័ន្ទ ខណៈការបញ្ជូនក្រុមអវកាសយានិក​ឲ្យទៅជាន់លើដីព្រះច័ន្ទជាថ្មីម្តងទៀត នឹងកើតមានឡើងនៅក្នុងឆ្នាំ២០២៤៕

 

480×240 Banner