នេះជាប្រហែលជាប្រហោងខ្មៅដ៏តូចបំផុត ដែលមិនធ្លាប់ត្រូវបានរកឃើញពីមុនមក…

223

(បរទេស)៖ ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក ប្រហែលជាបានរកឃើញជាលើកដំបូងបំផុតនូវប្រហោងខ្មៅ ( Smallest Black Hole) ដែលមានទំហំតូចជាងគេបង្អស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ការសិក្សាថ្មីបានបង្ហាញថា ប្រហោងខ្មៅមួយដែលស្ថិតនៅចម្ងាយប្រមាណ ១០,០០០ឆ្នាំពន្លឺពីយើង (១ឆ្នាំពន្លឺ = ៩.៤៦១ពាន់ពាន់លានគីឡូម៉ែត្រ) ទំនងជាមានម៉ាស ៣.៣ដងច្រើនជាងម៉ាសរបស់ព្រះអាទិត្យ ប៉ុន្តែអ្នកវិទ្យាសាស្រ្តមិនទាន់អាចបញ្ជាក់ច្បាស់ អំពីម៉ាសពិតប្រាកដរបស់វានៅឡើយទេ។ យ៉ាងណាមិញប្រសិនបើវាពិតមានម៉ាស ស្មើនឹង ៣.៣នៃម៉ាសព្រះអាទិត្យយើងមែននោះ ប្រហោងខ្មៅនេះនឹងជាប្រហោងខ្មៅតូចបំផុតដែលគេដឹង (ព្រះអាទិត្យមានមុខកាត់ ១.៣លានគីឡូម៉ែត្រ និងម៉ាសស្នើនឹង 2 គុណនឹង 10 ស្វ័យគុណ ៣០ kg)។

គួរបញ្ជាក់ថា ជាទូទៅប្រហោងខ្មៅដែលគេនិយមប្រទះឃើញក្នុងទីអវកាស គឺមានម៉ាសចន្លោះពី ៥-១៥ដងនៃម៉ាសព្រះអាទិត្យយើង ហើយក្រុមអ្នកវិទ្យាសាស្ត្រក៏ធ្លាប់បានអះអាងផងដែរថា ផ្កាយដែលមានទំហំធំជាងព្រះអាទិត្យយើងចាប់ពី ៤ ទៅ ៥ដងឡើងទៅ ទើបអាចមានលទ្ធភាពប្រែក្លាយខ្លួនវា ទៅជាប្រហោងខ្មៅបាននៅពេលវាផ្ទុះ៕

480×240 Banner