ទីបំផុត TESS រកឃើញភពចម្លែកមួយ ដែលមិនសមកើតមានទាល់តែសោះ…

123

(អាមេរិក)៖ អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ពួកគេបានរកឃើញភពមួយ ដែលមិនសមនឹងមានវត្តមាននោះឡើយ ព្រោះតែស្ថានភាពចម្លែករបស់ភពនោះ គោចរនៅជុំវិញផ្កាយរបស់វា។ នេះបើតាមការដកស្រង់ការផ្សាយចេញពិវែបសាយព័ត៌មាន Space នៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០១៩។

តាមរយៈការសិក្សាលើទិន្នន័យប្រមូលបានដោយកែវយឺតអវកាស TESS របស់ទីភ្នាក់ងារអវកាសអាមេរិក NASA អ្នកវិទ្យាសាស្រ្តបានរកឃើញផ្កាយក្រហមមួយមាន ឈ្មោះសម្គាល់ថា HD 203949 ដែលមានភពធំយ៉ាងចម្លែកមួយគោចរជុំវិញវា។ តាមរយៈការវិភាគទៅលើលក្ខណៈរបស់ផ្កាយមួយនោះ ពួកគេបានសន្និដ្ឋានថា ភពរបស់វាគួរតែត្រូវឆាបឆេះខ្ទេច ដោយសារផ្កាយមេរបស់វាបាត់ទៅហើយ ដោយមិនមែនអាចនៅគោចរធម្មតាយ៉ាងដូច្នេះឡើយ។

HD 203949 គឺជាប្រភេទផ្កាយលំដាប់ K-2 ដែលមានពន្លឺខ្សោយជាងព្រះអាទិត្យ​យើងបន្តិច ហើយដោយឡែកភពចម្លែកដែលត្រូវបានរកឃើញថា កំពុងគោចរជុំវិញវានោះ គឺជាប្រភេទភពឧស្ម័នមហាយក្សមានម៉ាសស្មើហ្នឹង ៨.២ដងនៃម៉ាសរបស់ភពព្រហស្បតិ៍ ដែលទំហំភពបែបនេះ ពិតជាធំខ្លាំងមែនទែន៕

គួរបញ្ជាក់ថា កែវយឺតអវកាស TESS ដែលមានឈ្មោះពេញហៅថា Transiting Exoplanet Survey Satellite ត្រូវបានបាញ់បង្ហោះឡើងទៅអវកាសកាលពីខែមេសា ឆ្នាំ២០១៨ ដើម្បីស្វែងរកភពអេលៀន ឬភពនៅក្រៅប្រព័ន្ធព្រះអាទិត្យ។ ដោយឡែកបុគ្គលិកលក្ខណៈដ៏ចម្លែករបស់ភព និងផ្កាយដែលមានចម្ងាយ ២៥៧ឆ្នាំពន្លឺពីផែនដីនេះ គឺមិនទាន់មានការបញ្ជាក់បន្ថែមនោះឡើយ៕

480×240 Banner