មកដល់ថ្ងៃសៅរ៍នេះភ្លើងឆេះព្រៃនៅអូស្ត្រាលីបន្តរាលដាល, អាកាសធាតុក្តៅស្ងួត និងខ្យល់បក់ខ្លាំងកំពុងដុតភ្លើងឆេះកាន់ខ្លាំង

116

(អូស្រ្តាលី)៖ អាជ្ញាធរអូស្ត្រាលីនៅតែប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃបន្តទៀត គិតមកដល់ល្ងាចថ្ងៃសៅរ៍នេះ ខណៈភ្លើងឆេះព្រៃត្រូវបានគេរំពឹងថានឹងបន្តឆាបឆេះ ដោយធ្វើឱ្យសីតុណ្ហភាពឡើងកម្ដៅកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

បន្ថែមពីខាងលើនេះកាលពីថ្ងៃសុក្រម្សិលមិញ ប្រជាជននៅក្នុងតំបន់ Hawkesbury ត្រូវជម្លៀសខ្លួនជាបន្ទាន់ទៅកាន់តំបន់ Wilberforce ហើយនេះគឺជាការចេញសេចក្ដីប្រកាសអាសន្នលើកទី ៤ គិតត្រឹមល្ងាចថ្ងៃសុក្រនៅក្នុងរដ្ឋ New South Wales ដែលបានទទួលរងគ្រោះដោយភ្លើងឆេះព្រៃរាប់រយកន្លែង ស្ថិតនៅតំបន់ភាគខាងកើតអូស្ត្រាលីនេះ។ ដោយឡែកនៅភាគខាងលិចវិញ សីតុណ្ហភាពត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៤០អង្សាសេនៅថ្ងៃអាទិត្យស្អែកនេះ។

គួរបញ្ជាក់ថា លក្ខខណ្ឌជាច្រើនត្រូវបានស្ដារឡើងវិញ ប៉ុន្តែក្រុមអ្នកពន្លត់អគ្គីភ័យនៅតែបន្តតស៊ូ ប្រយុទ្ធនឹងអណ្ដាតភ្លើងឆេះព្រៃចំនួន ៦០កន្លែង ដែលបង្កឡើងដោយអាកាសធាតុក្ដៅហួតហែងនៅទូទាំងរដ្ឋ New South Wales និងរដ្ឋ ឃ្វីនស៍ឡេន (Queensland)។ លើសពីនេះទៅទៀតមកទល់នឹងបច្ចុប្បន្ន មនុស្ស ០៤នាក់ហើយបានបាត់បង់ជីវិតរីឯផ្ទះ ៣០០ខ្នងព្រមទាំងព្រៃឈើលើផ្ទៃដី ១លានហិកតាត្រូវបានបំផ្លាញនៅក្នុងរដ្ឋ New South Wales៕

480×240 Banner