រូបភាពអវកាសល្អបំផុតទាំង០៣សន្លឹកប្រចាំសប្តាហ៍ នឹងធ្វើឲ្យអ្នកស្រឡាញ់អវកាសកាន់តែរំភើប (រូបភាពខាងក្នុង)

168

(អាមេរិក)៖ ការស្រាវជ្រាវផ្នែកអវកាស និងវិទ្យាសាស្ត្រ ពិតជាមានន័យជានិច្ចសម្រាប់អ្នកដែល​ស្រឡាញ់ និងខំតាមដានវិស័យនេះជាប្រចាំ ព្រោះមិនថាតែរឿងតូច ឬធំនោះឡើយ គឺសុទ្ធតែមិនអាចរំលងផុតពីក្រសែភ្នែករបស់ប្រិយមិត្តបានឡើយ។ ខាងក្រោមនេះគឺជារូបភាពថ្មី និងពិសេសបំផុតទាំងបីសន្លឹកប្រចាំសប្តាហ៍ ដែលយ៉ាតហោចណាស់ក៏មាន ១សន្លឹកដែរ នឹងធ្វើឲ្យលោកអ្នកភ្ញាក់ផ្អើល៖

១៖ រូបភាព Selfie បន្ថែមទៀតពីទីអវកាស ត្រូវបានថតដោយអវកាសយានិកឈ្មោះ Luca Parmitano នៃអង្គការអវកាសអឺរ៉ុប ESA ដែលបានចំណាយពេលរហូតដល់ទៅ ៦ម៉ោង និង ៣៩នាទី ដើម្បីដើរបំពេញការងារនៅខាងក្រៅស្ថានីយអវកាសអន្តរជាតិ (ISS) កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

២៖ កាឡាក់ស៊ីរាងវង្វង់កួចមួយដែលត្រូវគេដាក់ឈ្មោះឲ្យថា NGC 772 ត្រូវបានថតដោយ​កែវយឺតអវកាស Hubble ដោយវាស្ថិតនៅចម្ងាយ ១៣០លានឆ្នាំពន្លឺពីផែនដីយើង។ តាមរូបភាពជាក់ស្តែងរបស់ NGC 772 វាពិតជាស្រដៀងកាឡាក់ស៊ី Milky Way យើងដែរ ប៉ុន្តែតាមពិតវាមានទំហំធំជាងកាឡាក់ស៊ីយើង ២ដង និងកញ្ចុំផ្កាយនានារបស់វាក៏ខុសប្លែកពីយើងដែរ។

៣៖ បន្ទុះស៊ូពើណូវ៉ា 1987A ត្រូវបានថតដោយកែវយឺតអវកាស Hubble របស់អង្គការ NASA។ វាគឺជាបន្ទុះដែលបានកើតឡើងចុងគេក្រោយបំផុត ដែលអាចឲ្យមនុស្សនៅលើផែនដីមើលឃើញ នៅក្នុងរយៈពេល ៤០០ឆ្នាំចុងក្រោយនេះ។ Supernova 1987A ស្ថិតនៅចម្ងាយ ១៦៨,០០០ឆ្នាំពន្លឺពីភពផែនដីដោយគេជឿជាក់ថា វាបានស្លាប់បាត់ទៅហើយក្រោយការផ្ទុះនោះ៕

ប្រភព៖ Space (ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩)

480×240 Banner