ហេតុអ្វីការរកឃើញផ្កាយតូចស White Dwarf មានភពគោចរជុំវិញនោះជារឿងគួរឲ្យភ្ញាក់ផ្អើល?

144

(បរទេស)៖ អ្នកវិទ្យាសាស្រ្តទើបបានរកឃើញផ្កាយស White Dwarf មានឈ្មោះ WDJ0914+1914 មួយដែលមានលក្ខណៈចម្លែក និងស្ទើរតែមិនអាចទៅរួច ហើយថែមទាំងមានភពឧស្ម័នយក្សមួយ​ធំជាងផ្កាយនោះ ០៤ដង កំពុងគោចរជុំវិញថែមទៀត នៅក្នុងរង្វង់ដែលពោរពេញដោយឧស្ម័ន-ធូលី។ ប្រការនេះបានជំរុញឲ្យពួកគេយល់ថា ពួកវាប្រហែលជាសម្បូរវត្តមាន ជាងការសន្និដ្ឋានកន្លងមកទៅទៀត។ នេះបើតាមការដកស្រង់​ការផ្សាយពីវែបសាយព័ត៌មាន Space នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩។

ផ្កាយស White Dwarf គឺជាស្នូលផ្កាយ ដែលបន្សល់ទុកដោយពពួកផ្កាយផ្សេង ដែលមានសណ្ឋានដូចជាព្រះអាទិត្យរបស់យើងជាដើម នៅក្រោយពេលវាផ្ទុះ។ ជាការពិតនៅពេលផ្កាយទាំងនេះអស់ថាមពល ពួកវានឹងសកស្រទាប់ខាងក្រៅៗរបស់ពួកវាចេញ (បន្ទុះសូពើណូវ៉ា) ហើយបន្សល់ទុកនៅតែស្នូល ដែលមានសីតុណ្ហភាពថយចុះក្នុងអំឡុងពេលរាប់ពាន់លានឆ្នាំបន្ទាប់។ ម៉ាសរបស់ White Dwarf ដែលនៅសេសសល់ គឺអាស្រ័យទៅលើម៉ាសនៃផ្កាយដើមរបស់ពួកវាដែលមិនទាន់សក ហើយដែលអាចឲ្យតំរុយពីអាយុកាល របស់ផ្កាយទាំងនោះបានផងដែរ។

តាមរយៈទំនាក់ទំនងនេះ អ្នកវិទ្យាសាស្រ្តអាចប្រើប្រាស់ម៉ាសរបស់ផ្កាយ White Dwarf ដើម្បីគណនាពីអាយុកាលពួកវា ខណៈមួយទសវត្សរ៍ចុងក្រោយនេះ ក្រុមតារាវិទូបានប្រទះឃើញផ្កាយស White Dwarf ប្រមាណ ១០០ដួង ដែលមានម៉ាសតិចខ្លាំង រហូតធ្វើឲ្យពួកវាហាក់មានអាយុកាលចំណាស់ជាងចក្រវាឡ (Universe) ដែលត្រូវបានកំណត់ថាមានវ័យ ១៣.៨ពាន់លានឆ្នាំនោះទៅទៀត។

មកទល់ពេលនេះ ក្រុមតារាវិទូបានផ្តល់ហេតុផលមួយសម្រាប់ការងឿងឆ្ងល់ខាងលើ គឺតាមរយៈការកត់សម្គាល់ឃើញថា ផ្កាយសប្រភេទនោះស្ទើរតែទាំងអស់ សុទ្ធតែមានផ្កាយមួយដួងៗទៀតជាគូរបស់ពួកវា ខណៈផ្កាយទាំងនោះអាចជាអ្នកស្រូបយកម៉ាសរបស់ White Dwarf ហើយធ្វើឲ្យពួកវាមើលទៅ មានអាយុកាលចំណាស់ខ្លាំងជាអាយុជាក់ស្តែង។ ប៉ុន្តែក្នុងចំណោមផ្កាយស White Dwarf ដែលមានម៉ាសតិចខ្លាំងទាំងនេះ ក៏មានមួយចំនួនតូចអត់មានផ្កាយគូដែរ។ ប្រការនេះបានបង្កឲ្យសំណួរថា បើដូច្នោះតើពួកវាអាចមានវត្តមានទៅរួចបានយ៉ាងដូចម្តេច?

គួរជម្រាបថា ក្នុងការសិក្សាស្រាវជ្រាវថ្មីមួយ អ្នកវិទ្យាសាស្រ្តបានរកឃើញផ្កាយស White Dwarf ដែលមានម៉ាសតិចខ្លាំង ហើយមានផ្កាយមួយទៀតជាគូរបស់វា ប៉ុន្តែផ្កាយជាដៃគូនោះ ស្ថិតនៅឆ្ងាយគួរសម ដែលល្មមនឹងមិនអាចស្រូបយកម៉ាសរបស់ផ្កាយសនោះឡើយ។ ដោយសារតែភាគរយនៃការប្រទះឃើញប្រព័ន្ធផ្កាយ White Dwarf ប្រភេទនេះ មានកម្រិតទាបខ្លាំង បើយោងទៅលើឧបករណ៍ទូទៅដែលអ្នកវិទ្យាសាស្រ្តប្រើប្រាស់សព្វថ្ងៃ របកគំហើញអាចមានន័យថា តាមពិតប្រព័ន្ធផ្កាយ White Dwarf បែបនេះ អាចសម្បូរវត្តមានខ្លាំងជាងអ្វី ដែលពួកយើងធ្លាប់សន្និដ្ឋានកន្លងមក៕

480×240 Banner