ក្រុមតារាវិទូបញ្ចេញរូបភាពថ្មី នៃតំបន់កណ្តាលកាឡាក់ស៊ី Milky Way ដែលមានសណ្ឋានដូចស្ករគ្រាប់ candy cane (រូបភាពខាងក្នុង)

155

(ឡូសអាន់ជែឡែស)៖ តារាវិទូមួយក្រុមបានបង្កើតរូបភាពថ្មីមួយ នៃវត្ថុដែលមានរាងកោងជាទំពក់ដូចស្ករគ្រាប់ candy cane នៅចំណុចកណ្ដាលនៃហ្គាឡាក់ស៊ី Milky Way។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យ California ក្នុងទីក្រុងឡូសអាន់ជែឡែស ដកសង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។

សន្មត់ថាមានរាងដូចជាស្ករគ្រាប់ candy cane រូបភាពថ្មីមួយនៃបណ្តុំបាតុភូតអវកាសដែលមានរាងកោង និងពណ៌ចំរុះ បង្កើតដោយក្រុមតារាវិទូខាងលើ គឺជារចនាសម្ព័ន្ធម៉ាញេទិច ដែលគ្របដណ្ដប់លើតំបន់ដ៏ធំសម្បើមមួយមានមុខកាត់ ១៦០ឆ្នាំពន្លឺ។ មិនតែប៉ុណ្ណោះ រូបភាពនេះក៏បានបង្ហាញផងដែរ ពីផ្នែកខាងក្នុងនៃហ្គាឡាក់ស៊ី ដែលជាកន្លែងប្រមូលផ្ដុំនូវមូលេគុលនៃពពកធូលី នៅក្នុងហ្គាឡាក់ស៊ី Milky Way ហើយដ៏បណ្តុំដ៏ធំនេះមានពពកត្រជាក់ផ្ទុកឧស្ម័ន និងធូរលីគ្រប់គ្រាន់ ដើម្បីបង្កើតជាតារារាប់លានដួងដូចជាព្រះអាទិត្យយើង។

គួរបញ្ជាក់ថា ដើម្បីបង្កើតរូបភាពនេះ ក្រុមតារាវិទូបានប្រើប្រាស់កាមេរ៉ា NASA 2-mm ឬហៅថា GISMO ភ្ជាប់ជាមួយតេឡេស្កូបប្រើរលកវិទ្យុដែលមានមុខកាត់ ៣០ម៉ែត្រ មានទីតាំងនៅតំបន់ Pico Veleta ប្រទេសអេស្ប៉ាញ។ រូបនៃបណ្តុំពពកធូលីមានលក្ខណៈដូច candy cane គឺជាចរន្តម៉ាញេទិចមួយ ដែលធ្វើឲ្យយើងមើលឃើញ​ខ្សែបន្ទាប់នានានៃដែនម៉ាញេទិច លេចចេញជាពន្លឺ ក្រោយរងការបំភាយនៃធាតុវិទ្យុសកម្ម៕

480×240 Banner