បាតុភូត «សូរ្យគ្រាសចិញ្ចៀនភ្លើង» នឹងកើតឡើងនៅ «ថ្ងៃទី១០ ខែមិថុនា» ពីលើតំបន់មួយរបស់កាណាដា, តែកម្ពុជាមិនអាចមើលឃើញទេ

1,445

(កាណាដា)៖ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើង (Ring of Fire Solar Eclipse) នឹងកើតមានឡើង ប៉ុន្តែមានតែនៅតំបន់មួយផ្នែកតូចនៃផែនដីប៉ុណ្ណោះ ដែលមើលឃើញវាក្នុងទម្រង់ពេញលេញទាំងស្រុង។

បាតុភូត «សូរ្យគ្រាស» នឹងកើតឡើងនៅ «ថ្ងៃទី១០ ខែមិថុនា» ពីលើតំបន់មួយរបស់កាណាដា…

កន្លែងដែលអាចមើលឃើញបាតុភូតសូរ្យគ្រាសពេញលេញមុនគេ គឺនៅតំបន់បឹង ស៊ូពើរៀ (Superior) ក្នុងខេត្ត អនថារីយ៉ូ (Ontario) ភាគកណ្តាលប្រទេសកាណាដា។ សូរ្យគ្រាសនឹងចាប់ផ្តើមពីទីនោះ នៅម៉ោង ០៤៖៥០នាទីល្ងាច (ថ្ងៃទី១០ ខែមិថុនា) បើគិតតាមពេលវេលានៅឯប្រទេសកម្ពុជាយើង ហើយបន្តឆ្ពោះទៅទិសខាងជើង កាត់មហាសមុទ្រទឹកកកអាក់ទិច រហូតទៅដល់តំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី មុនពេលវាបញ្ចប់ទៅវិញនៅម៉ោង ០៦៖៣៣នាទីល្ងាចថ្ងៃដដែល (ម៉ោងកម្ពុជាយើងដូចគ្នា)។

គួរបញ្ជាក់ថា កាលពីប៉ុន្មានសប្តាហ៍មុន ក៏ទើបតែមានបាតុភូតច័ន្ទគ្រាសពេញលេញ ទើបកើតឡើងផងដែរ នៅតំបន់មហាសមុទ្រប៉ាស៉ីហ្វិក។ ពេលនោះប្រទេសដូចជាអូស្រ្តាលី និងនូវែលសេឡង់ជាដើម បានមានឱកាសមើលឃើញវា ក្នុងទម្រង់ច្បាស់តែម្តង៕

ប្រែសម្រួល៖ Cambo Space
ប្រភព​៖ វែបសាយព័ត៌មាន Space (ថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១)

480×240 Banner