សម្រាប់បេសកកម្មទី ៣ ទៅកាន់ភពសុក្រ គឺទុកតួនាទីឲ្យអង្គការអវកាសអឺរ៉ុប ESA

1,497

(អឺរ៉ុប)៖ កាលពីដើមខែមិថុនានេះ អង្គការអវកាសអាមេរិក NASA បានប្រកាសរួចទៅហើយ អំពីគម្រោងធំៗចំនួនពីរ (DAVINCI+ និង VERITAS) ដើម្បីស្រាវជ្រាវភពសុក្រ (Venus) នៅអំឡុងឆ្នាំ ២០២៨ និង ២០៣០ ហើយឥឡូវនេះគឺដល់វេនអង្គការអវកាសអឺរ៉ុប ESA វិញម្តង ដែលបានប្រកាសអំពីគម្រោងស្រាវជ្រាវភព ស្ថិតនៅកៀកផែនដីជាងគេបំផុតនេះ នៅអំឡុងដើមទសវត្សរ៍ ២០៣០។

ស្វែងយល់អំពីគម្រោង DAVINCI+ និង VERITAS តាមរយៈវីដេអូនេះ៖

បេសកកម្មរបស់ ESA គឺត្រូវបានដាក់ឈ្មោះថា EnVision ហើយបើតាម ESA វាត្រូវបានជ្រើសរើសទៅតាមគម្រោងតារាសាស្ត្រមួយហៅថា Theseus ដើម្បីសិក្សាអំពីបន្ទុះជះពន្លឺ gamma-ray ពីចម្ងាយ ព្រមទាំងព្រឹត្តិការណ៍ពាក់ព័ន្ធដទៃទៀត។ វានឹងធ្វើការស្វែងយល់អំពីវត្តន៍ជីវិត នៃតារានានាតាំងពីដំបូងៗ។ កិច្ចការនេះគឺមានប្រយោជន៍ ដល់ការសិក្សាស្វែងយល់អំពីឥទ្ធិពលតារា មកលើខ្លួនភពសុក្រ ដែលបាននិងកំពុងធ្វើឲ្យភពនេះ ក្តៅរោលរាលខុសពីភពផ្សេងៗទៀត។

EnVision មិនមែនជាបេសកម្មដំបូងរបស់ ESA ទៅកាន់ភពសុក្រនោះឡើយ ដោយយានអវកាសអឺរ៉ុបដំបូងមានឈ្មោះថា Venus Express បានធ្វើការគោចរជុំវិញភព ដែលមានទំហំប្រហាក់ប្រហែលផែនដីមួយនេះ កាលពីអំឡុងឆ្នាំ ២០០៥ ដល់ ២០១៤។ កាលណោះ Venus Express បានធ្វើការសិក្សាស្វែងយល់ អំពីបរិយាកាសដ៏ក្រាស់នៃភពសុក្រ ដែលពោពេញដោយកាបូនឌីអុកស៊ីត និងមានសម្ពាធខ្លាំងជាងផែនដី ៩០ដង។

សម្រាប់បេសកកម្មទី ៣ ទៅកាន់ភពសុក្រ គឺទុកតួនាទីឲ្យអង្គការអវកាសអឺរ៉ុប ESA

គួរបញ្ជាក់ថា EnVision ក៏មិនសូវខុសពី Venus Express ដែរ ប៉ុន្តែវានឹងមានឧបករណ៍ទំនើបៗជាង ដែលអាចមើលឃើញកាន់តែជ្រៅ ទៅក្នុងបរិយាកាសភពសុក្រ ព្រមទាំងអាចយល់ដឹងធាតុផ្សំនានា នៅលើផ្ទៃរបស់ភពមួយនេះផងដែរ។ ប្រព័ន្ធរ៉ាដារបស់ EnVision នឹងធ្វើការគូសវាសផែនទីនៃភពសុក្រ, សិក្សាអំពីដែនទំនាញ និងឧស្ម័នសំខាន់ៗ ដែលមាននៅក្នុងបរិយាកាសភពនេះ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space/ESA (ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១)

480×240 Banner