មិនធម្មតា! ហ្វូស៊ីលដែលរកឃើញនៅចិនគឺជា «សត្វរមាសយក្សគ្មានកុយ» ដែលអាចធំជាងសត្វដំរីរហូតដល់…

3,030

(ប៉េកាំង)៖ លទ្ធផលសិក្សាមួយ ដែលទើបចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញថា ហ្វូស៉ីលដែលត្រូវបានរកឃើញនៅខេត្ត ហ្គាន់ស៊ូ (Gansu) ភាគពាយព្យប្រទេសចិន គឺជាអម្បូរថ្មីមួយនៃសត្វរមាសយក្សសម័យបុរាណ ដែលជាថនិកសត្វដីគោកដ៏ធំបំផុតមួយ ធ្លាប់រស់នៅលើភពផែនដីកាលពីជាង ២៦លានឆ្នាំមុន។

ហ្វូស៉ីលខាងលើរួមមាន លលាដ៍ក្បាល និងឆ្អឹងខ្នង ត្រូវបានរកឃើញក្នុងថ្មខ្សាច់នៅតំបន់ លីនសៀ (Linxia) ហើយវាបានជួយផ្តល់ចម្លើយខ្លះៗ អំពីរបៀបដែលសត្វរមាសយក្សទាំងនេះវិវត្តខ្លួន និងផ្លាស់ទីនៅពាសពេញទ្វីបអាស៉ី។

វត្តមានរាយប៉ាយនៃហ្វូស៉ីលរមាសយក្ស ដែលខ្លះត្រូវបានរកឃើញនៅប្រទេសប៉ាគីស្ថានឯណោះ ឲ្យតំរុយថា តំបន់ទីបេដែលបច្ចុប្បន្នជាតំបន់ខ្ពស់រាប គឺមិនទាន់មានសភាពដូច្នេះនៅឡើយទេ កាលពីមុនមកដែលជាលទ្ធផលកាលនោះ គឺពុំទាន់មានរបាំងចំពោះការធ្វើដំណើររបស់ពួកវា។

មិនធម្មតា! ហ្វូស៊ីលដែលរកឃើញនៅចិនគឺជា «សត្វរមាសយក្សគ្មានកុយ» ដែលអាចធំជាងសត្វដំរីរហូតដល់…

គួរបញ្ជាក់ថា សត្វរមាសយក្សសម័យបុរាណ ដូចទៅនឹងអម្បូរថ្មីទើបរកឃើញនេះ គឺមិនមានកុយទេ ហើយជាពពួកស៉ីរុក្ខជាតិជាអាហារ និងមានកវែង ជាងសត្វរមាសធម្មតា។ ពួកវាអាចមានទម្ងន់ប្រហែល ២០តោន ឬស្មើនឹងសត្វដំរី ៣-៤ក្បាល៕

ប្រែសម្រួល៖ Cambo Space
ប្រភព និងរូបភាព៖ Reuters/IVPP (ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១)

480×240 Banner