អង្គការ AHF កម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ៖ «ការអំពាវនាវដល់ការចាត់វិធានការ ដើម្បីវ៉ាក់សាំងពិភពលោក»

366

(ភ្នំពេញ): អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជានឹងរៀបចំសន្និសីទសារព័ត៌មាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ តាមរយៈ Zoom ចាប់ពីម៉ោង ១០៖០០នាទីព្រឹក ដល់ម៉ោង១១៖៣០ នាទី ក្រោមប្រធានបទ៖ «ការអំពាវនាវដល់ការចាត់វិធានការដើម្បីវ៉ាក់សាំងពិភពលោក» ដើម្បីទាមទារឲ្យមានការបង្កើនកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ដើម្បីបង្កើនការផលិតវ៉ាក់សាំងអោយបានច្រើនទូទាំងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ព្រឹត្តិការណ៍នេះនឹងបង្ហាញពីអ្នកជំនាញសុខភាពសាធារណៈ និងសកម្មជនដែលអំពាវនាវ ឲ្យមានការទទួលបានការចាក់វ៉ាក់សាំងជាសកលកាន់តែលឿន និងទូទាំង ពិភពលោក និងជំរុញឲ្យមេដឹកនាំពិភពលោកមានការសម្រេចចិត្តគិតគូរពីជីវិតមនុស្សជាចំបង និងជម្រុញឲ្យបង្កើនការ ផលិតកម្មវ៉ាក់សាំងដោយក្រុមហ៊ុននៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក។

ស្វែងរកការគាំទ្រមានគោលបំណងនាំឲ្យមានការយល់ដឹងអំពីភាពមិនស្មើគ្នានៅក្នុងការ ផលិត វ៉ាក់សាំងនៅអាស៊ី និងទូទាំងពិភពលោក និងព្រមានពីគ្រោះថ្នាក់នៃជាតិនិយម ប៉ាតង់និងការប្រកាន់កម្មសិទ្ធបញ្ញា ក្នុងការផលិតវ៉ាក់សាំង។ សន្និសីទសារព័ត៌មាន AHF កម្ពុជា ជាគំនិតផ្តួចផ្តើមនៃយុទ្ធនាការ ‘VOW’ គឺជាយុទ្ធនាការ និងសកម្មភាពតស៊ូមតិជាច្រើននៅក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិកឡាទីន និងអាមេរិក។

សន្និសីទសារព័ត៌មានរបស់ AHF កម្ពុជានេះ នឹងមានការចូលរួមពីវាគ្មិនសំខាន់ដូចជា៖

  • លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងប្រចាំប្រទេសអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា និងចែករំលែកពីគោលបំណងយុទ្ធនាការ និងសកម្មភាពការអំពាវនាវដល់សហគមន៍ពិភពលោក
  • លោក ទឹម វរ៉ា តំណាងអង្គការសង្គមស៊ីវិល និងចែករំលែកពីការកិច្ចខិតខំប្រឹងប្រែងទទួលបានការចាក់ វ៉ាក់សាំងទាំងអស់គ្នា ជាប្រយោជន៍ឯកជន និងសាធារណៈ។
  • លោក ស៊ន សុទ្ធារិទ្ធ ប្រធានបណ្តាញអ្នករស់ជាមួយមេរោគអេដស៍ប្រចាំប្រទេសកម្ពុជា និងចែករំលែកពីយុទ្ធនាការនិងសកម្មភាពមេរៀន ដែលបានរៀនពីជំងឺអេដស៍ និងការទទួលបានការចាក់វ៉ាក់សាំងទាំងអស់គ្នា។
  • កញ្ញា វី ឌីណែត អ្នកចំរៀងនិងតារាសម្តែង និងចែករំលែកបទពិសោធន៍ក្នុងនាមជាអ្នកធ្លាប់ឆ្លងមេរោគកូវីដ១៩ និងមេរៀនជូចត់ដែលបាត់បង់ម្តាយជាទីស្រលាញ់។
  • លោកវេជ្ជ ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី និងបូកសរុបពីសន្និសីទនិងអំពាវនាវជាសកល។

ជំងឺកូវីដ ១៩ បានបំផ្លាញដល់ជីវិតមនុស្សទូទាំងពិភពលោក។ក្រុមគ្រួសារជាច្រើនបានបាត់បង់មនុស្សជាទីស្រឡាញ់ ហើយចំនួនអ្នកស្លាប់នៅតែកើនឡើង នៅក្នុងតំបន់ អាស៊ី និងទូទាំងពិភពលោក។

សូមជម្រាបថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការ
កំពុងផ្តល់ការថែទាំបែបវេជ្ជសាស្ត្រ និង ឬសេវាកម្មដល់មនុស្សជាង ១លាន ៥សែននាក់ នៅក្នុង ៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត។ សម្រាប់ព័ត៌មានលម្អិតអំពីអង្គការ AHF សូមចូលទៅកាន់គេហទំព័រ: www.aidshealth.org ទំព័រហ្វេសប៊ុក: www.facebook.com/aidshealth និង Twitter: @aidshealthcare ឬ Instagram: @aidshealthcare ។

សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ចូលរួមក្នុងសន្និសីទសារព័ត៍មាន អាចចូលរួមបានតាមរយះដំណរលីងខាងក្រោមនេះ https://zoom.us/j/93326786084 ៕

អង្គការ AHF កម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ៖ «ការអំពាវនាវដល់ការចាត់វិធានការ ដើម្បីវ៉ាក់សាំងពិភពលោក»
480×240 Banner