កូនឧទ្ធម្ភាគចក្រ NASA ទើបបង្កើតកំណត់ត្រាថ្មី ដោយហោះបានចម្ងាយសរុប «១ mile» ក្រោយបញ្ចប់ការហោះលើកទី ១០ (មានវីដេអូ)

2,649

(អាមេរិក)៖ កូនឧទ្ធម្ភាគចក្រ Ingenuity របស់អង្គការ NASA ដែលកំពុងស្ថិតនៅលើភពអង្គារនោះ នៅទីបំផុតអាចហោះបានក្នុងចម្ងាយសរុប ១ mile ឬស្មើនឹង ១.៦៨គីឡូម៉ែត្រ ក្រោយពីបានបញ្ចប់ការហោះហើរជាលើកទី ១០ របស់វាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ (ពេលវេលានៅសហរដ្ឋអាមេរិក)។

Ingenuity បានហោះហើរពីលើតំបន់ដុំថ្មមួយមានឈ្មោះថា Raised Ridges ដែលស្ថិតនៅក្នុងរណ្តៅ Jezero នៃភពអង្គារ។ ចម្ងាយ ១.៦៨គីឡូម៉ែត្រនេះ គឺត្រូវបានចាត់ទុកជាកំណត់ត្រាថ្មីមួយសម្រាប់់ខ្លួន Ingenuity ផ្ទាល់ហើយ។ ដោយឡែកនៅថ្ងៃមុខទៀត អង្គការ NASA ក៏ទំនងជានឹងផលិត គ្រឿងយន្តហោះហើរធំជាង Ingenuity ដើម្បីឲ្យបំពេញការងារបានសំខាន់ៗ ជាងវាផងក៏ថាបានដែរ។

កូនឧទ្ធម្ភាគចក្រ NASA ទើបបង្កើតកំណត់ត្រាថ្មី ដោយហោះបានចម្ងាយសរុប «១ mile» ក្រោយបញ្ចប់ការហោះលើកទី ១០ (មានវីដេអូ)

គួរបញ្ជាក់ថា នៅក្នុងការធ្វើតេស្តលើកទី ១០ នេះ Ingenuity អាចហោះហើរបានចម្ងាយ ៩៥ម៉ែត្រ នៅក្នុងរយៈកម្ពស់ ១២ម៉ែត្រ (ជាកំណត់ត្រាថ្មី) និងប្រើប្រាស់រយៈពេលហោះហើរប្រមាណ ១៦៥.៤វិនាទី (ក្រោម ៣នាទី)។ ខាងក្រោមនេះគឺខ្សែវីដេអូរបស់ NASA ដែលបង្ហាញអំពីការហោះហើរលើកទី ១០ របស់ Ingenuity ព្រមទាំងព័ត៌មានសំខាន់ៗជាច្រើនទៀត អំពីដំណើរការរបស់វា៖

ប្រែសម្រួល៖ Cambo Space
ប្រភព៖ space (ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១)

480×240 Banner