មិនធម្មតា! ខែកក្កដា ឆ្នាំ២០២១ ជាប់ជាខែដែល «ក្តៅបំផុត» នៅក្នុងប្រវត្តិសាស្ត្រភពផែនដី, នេះបើតាម NOAA អាមេរិក

982

(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារវិទ្យាសាស្រ្តអាកាសធាតុ និងមហាសមុទ្រ (NOAA) របស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះបានរាយការណ៍ថា ខែកក្កដា ឆ្នាំ២០២១ គឺជាខែដែលក្តៅជាងគេបំផុតនៅទូទាំងពិភពលោក។

image: NOAA

លោក Rick Spinrad ប្រធានទីភ្នាក់ងារ NOAA បាននិយាយដូច្នេះថា «ខែកក្កដា ជាទូទៅជាខែក្តៅជាងគេប្រចាំឆ្នាំសម្រាប់ពិភពលោក ប៉ុន្តែខែកក្កដា ឆ្នាំ២០២១ គឺក្តៅជាងខែកក្កដា និងខែដទៃទៀតនៃឆ្នាំកន្លងៗមក គិតចាប់តាំងពីពេលមានការកត់ត្រាទិន្នន័យកាលពីជាង ១៤០ឆ្នាំមុន។ លោក Spinrad បានបន្តទៀតថា កំណត់ត្រាថ្មីនេះគឺជាសញ្ញាគួរឲ្យបារម្ភមួយថែមទៀត ពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។

មិនធម្មតា! ខែកក្កដា ឆ្នាំ២០២១ ជាប់ជាខែដែល «ក្តៅបំផុត» នៅក្នុងប្រវត្តិសាស្ត្រភពផែនដី, នេះបើតាម NOAA អាមេរិក

ដោយឡែក ទិន្នន័យពីទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហាញថា ខែកក្កដា ឆ្នាំ២០២១ ជាខែក្តៅបំផុតលំដាប់ទី ២ ហើយទិន្នន័យពី ទីភ្នាក់ងារវិទ្យាសាស្រ្តអាកាសធាតុអឺរ៉ុប Copernicus បានបង្ហាញថា វាជាខែក្តៅបំផុតលំដាប់ទី ៣។

យ៉ាងណាមិញ ក្រុមអ្នកជំនាញបានលើកឡើងថា ទោះលំដាប់ទីប៉ុន្មានក៏ដោយ ការកើនឡើងកម្តៅ ព្រមទាំងគ្រោះធម្មជាតិកាន់តែអាក្រក់ៗដូចជា ទឹកជំនន់និងភ្លើងឆេះព្រៃ ដែលពិភពលោកកំពុងទទួលរងឆ្នាំនេះ គឺជាផលប៉ះពាល់យ៉ាងច្បាស់ នៃបញ្ហាបម្រែបម្រួលអាកាសធាតុ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន អង្គការសហប្រជាជាតិ (UN) បានចេញរបាយការណ៍វិទ្យាសាស្រ្តអាកាសធាតុសំខាន់មួយ ដែលរកឃើញថា ពិភពលោកកំពុងឆ្ពោះទៅរកការកើនឡើងកម្តៅ «១.៥អង្សាសេ» នៅខ្ទង់ឆ្នាំ២០៣០ និង «២.០អង្សាសេ» នៅឆ្នាំ២០១៥០ ហើយសកម្មភាពរបស់មនុស្សលោកយើង គឺជាកត្តាចម្បងដែលជំរុញឲ្យអាកាសធាតុផែនដី ប្រែប្រួលកាន់តែអាក្រក់៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ AFP (ថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១)

480×240 Banner