ថ្ងៃនេះខែនេះកាលពីឆ្នាំ១៨៦៨, តារាវិទូបារាំងម្នាក់ប្រទះឃើញធាតុគីមី​សំខាន់មួយប្រភេទ តាមរយៈសូរ្យគ្រាសនៅឥណ្ឌា…

5,749

(បរទេស)៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៨៦៨ តារាវិទូជនជាតិបារាំងម្នាក់ឈ្មោះ Pierre Jules César Janssen បានរកឃើញធាតុគីមី អេល្យូម (Helium) នៅពេលដែលលោកធ្វើការអង្កេត បាតុភូតសូរ្យគ្រាសពេញលេញ (Total Solar Eclipse) នៅប្រទេសឥណ្ឌា។

កំលុងបាតុភូតសូរ្យគ្រាសនោះ លោក Janssen បានប្រើប្រាស់ឧបករណ៍វែករកសារធាតុគីម ស្ពិចត្រូស្កូប (spectroscope) ដើម្បីអង្កេតមើលវិសាលគម ឬរលកពន្លឺ និងពណ៌ (Spectrum) ដែលបញ្ចេញដោយព្រះអាទិត្យ។ ឧបករណ៍ spectroscope នេះអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រកំណត់ថា តើពួកគេមើលធាតុអ្វីខ្លះ ទៅលើអ្វីដែលពួកគេកំពុងអង្កេត។

កំលុងពេលនៃការសម្លឹងមើលពន្លឺលេចធ្លោរបស់ព្រះអាទិត្យ (ចេញពីសងខាងផ្ទៃព្រះចន្ទដែលបាំងព្រះអាទិត្យ) នោះហើយ លោក Janssen ស្រាប់តែបានប្រទះឃើញខ្សែបន្ទាន់ពន្លឺពណ៌លឿងដ៏ភ្លឺមួយខ្សែ ដែលវាពិតជាមិនមែនធាតុគីមីណាមួយ ដែលត្រូវបានរកឃើញកន្លងមក នៅលើភពផែនដីនោះឡើយ។ នោះហើយគឺជាការរកឃើញ Helium លើកដំបូង។

ថ្ងៃនេះខែនេះកាលពីឆ្នាំ១៨៦៨, តារាវិទូបារាំងម្នាក់ប្រទះឃើញធាតុគីមី​សំខាន់មួយប្រភេទ តាមរយៈសូរ្យគ្រាសនៅឥណ្ឌា…

បញ្ជាក់៖ Helium ជាធាតុគីមីទ្រទ្រង់ចំហេះដ៏សំខាន់បំផុតមួយរបស់ព្រះអាទិត្យ ដោយព្រះអាទិត្យផ្សំឡើងពីអ៊ីដ្រូស៊ែន (Hydrogen) ៧៣% និង Helium ២៥% ខណៈ ២% ទៀតជាសារធាតុបន្ទាប់បន្សំនានា៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១)

480×240 Banner