ទស្សនាកម្រងរូបភាព «៥សន្លឹកពីទីអវកាស» ដែលជាទិដ្ឋភាពពិសេសៗប្រចាំសប្តាហ៍ (មានរូបភាព)
(បរទេស)៖ ក្នុងឆ្នាំ២០២១នេះ ការអភិវឌ្ឍវិស័យអវកាសកាន់តែឈានដល់ កម្រិតរីកចំរើនបន្ថែមទៀត ដែលហាក់បីដូចជាមិនអាចត្រូវបានបង្អាក់ ដោយជំងឺរាតត្បាតសកលកូវីដ១៩នោះឡើយ។

ខាងក្រោមនេះ ជាកម្រងរូបភាពពិសេសៗ ៥ សន្លឹកដែលមានន័យគ្រប់គ្រាន់ គាំទ្រដល់ការលើកឡើងដូចខាងលើនេះ៖
១៖ ភពផែនដីពីគន្លងគោចរ៖ រូបភាពនេះត្រូវបានថតដោយ អវកាសយានិកចិនក្នុងបន្ទប់ យាន Shenzhou 12 នៃស្ថានីយអវកាសដែលចិនកំពុងសាងសង់។

២៖ កម្អែលភ្នំភ្លើងហូរកាត់មួយតួកោះ៖ ភ្នំភ្លើង Cumbre Vieja ដែលបានផ្ទុះកាលពីខែកញ្ញា បានបន្តហូរកម្អែលឥតឈប់ នៅក្នុងប្រជុំកោះ Canary របស់អេស្ប៉ាញ ស្ថិតនៅលើមហាសាគរអាត្លង់ទិក ក្បែរទ្វីបអាហ្វ្រិក។

៣៖ ខួរក្បាលបញ្ចេញពន្លឺ៖ នេះជារូបភាពភ្នំភ្លើង Kilauea, កោះ ហាវ៉ៃ នៃសហរដ្ឋអាមេរិក ដែលស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក។ អាចថា វាស្ថិតនៅម្ខាងម្នាក់ផែនដី ជាមួយភ្នំភ្លើង Cumbre Vieja។

៤៖ រណ្តៅនៃបរាជ័យ និងជោគជ័យ៖ រ៉ុក្កែត V2 របស់របប Nazi អាល្លឺម៉ង់ ដែលហោះសំដៅទៅទីក្រុងឡុងដ៍, ចក្រភពអង់គ្លេស បានផ្ទុះ និងធ្លាក់នៅទីវាលមួយស្ថិតនៅ ភាគអាគ្នេយ៍ដែនដីអង់គ្លេស កាលពីឆ្នាំ១៩៤៤។ ការជីករណ្តៅដ៏ធំដូចក្នុងរូបនេះ អាចឲ្យគេរកឃើញកម្ទេចកម្ទីរបស់រ៉ុក្កែត V2។

៥៖ រីករាយនៅទីអវកាសពិតៗ មិនមែនដូចក្នុងភាពយន្ត Star Trek៖ តារាហូលីវូដវ័យ ៩០ឆ្នាំ លោក William Shatner បានជិះយានអវកាស Blue Shepard របស់ក្រុមហ៊ុន Blue Origin ទស្សនាទីអវកាស ប្រកបដោយក្តីរំភើបបំផុត។ Blue Origin បានបញ្ចេញរូបនេះ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១៕

ប្រែសម្រួល៖ Cambo Space
ប្រភព និងរូបភាព៖ Space.com (ថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១)
