សាខាអង្គការ AHF ទូទាំងប្រទេស ទទូចអំពាវនាវដល់ប្រទេស G20 ប្តេជ្ញាចិត្តឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក

203

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំបុគ្គលិកគ្រប់សាខាអង្គការ AHF ទូទាំងប្រទេស បើកយុទ្ធនាការទទួចអំពាវនាវដល់បណ្តាប្រទេសអ្នកមាន នៅទូទាំងពិភពលោក( G20 ) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រីខណៈពេលបច្ចុប្បន្ននេះ នៅមិនទាន់ទទួលបានវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋបានច្រើននៅឡើយទេ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានថ្លែងបញ្ជាក់ថា លុះត្រាតែមេដឹកនាំប្រទេស អ្នកមាន( G20 ) ប្តេជ្ញាចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក ទើបអាចបញ្ចប់ការាតត្បាតជំងឺកូវីដ១៩ កុំឱ្យមានការបំផ្លាញ ប្រព័ន្ធសុខភាពរប ស់មនុស្ស និងសេដ្ឋកិច្ចទូទាំងពិភពលោក។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានបន្តថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ AHF ទូទាំងប្រទេស រួមទាំងប្រទេសកម្ពុជា តាមរយៈយុទ្ធនាការ ទាមទារ ឲ្យមាន ការចាក់វ៉ាក់សាំងទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW នៅកម្ពុជា នៅតែបន្តអំពាវនាវដល់បណ្តាប្រទេសអ្នកមាននៅទូទាំងពិភពលោក( G20 ) បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រ ឱ្យទទួលបានវ៉ាក់សាំងចាក់វ៉ាក់សាំងគ្រប់គ្នា ដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា យុទ្ធនាការអំពាវនាវដល់បណ្តាប្រទេសអ្នកមាន នៅទូទាំងពិភពលោក( G20 ) បន្តផ្តល់វ៉ាក់សាំងនេះ ត្រូវបានអង្គការ AHF ទូទាំងពិភពលោក មានចំនួន៤២ ប្រទេស បានធ្វើឡើងដូចៗគ្នា ដើម្បីទាមទារឱ្យប្រទេសអ្នកមានត្រូវតែប្តេជ្ញាចិត្ត ចំពោះ សកម្មភាពពិតប្រាកដ នៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខនេះ ដើម្បីធានាថាគ្រប់ប្រទេសមិនថាទីតាំងភូមិសាស្ត្រ ឬស្ថានភាពសេដ្ឋកិច្ច យ៉ាងណានោះទេ គឺត្រូវត មានវ៉ាក់សាំងដើម្បីការពារប្រជាពលរដ្ឋនិងបញ្ចប់ការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩នេះ៕

សាខាអង្គការ AHF ទូទាំងប្រទេស ទទូចអំពាវនាវដល់ប្រទេស G20 ប្តេជ្ញាចិត្តឲ្យមានការចាក់វ៉ាក់សាំងទូទាំងពិភពលោក
480×240 Banner