ពិភពលោកនឹងមានបណ្តាញផ្កាយរណប ដើម្បីតាមដានការបំភាយឧស្ម័នពុល-ផ្ទះកញ្ចក់

463

(បរទេស)៖ បណ្តាញផ្កាយរណបថ្មីមួយនឹងត្រូវបង្កើតឡើង ដើម្បីតាមដានពីទីអវកាស លើការបំភាយឧស្ម័នផ្ទះកញ្ចក់ដោយសកម្មភាពមនុស្ស ក្នុងគោលបំណងជួយពិភពលោកសម្រេចឲ្យបាននូវ គោលដៅទប់ទល់ការប្រែប្រួលអាកាសធាតុ។

គម្រោងបង្កើតបណ្តាញផ្កាយរណបខាងលើ ត្រូវបានប្រកាសដោយទីភ្នាក់ងារអវកាសអឺរ៉ុប ESA និងកម្មវិធីអង្កេតភពផែនដី ខូពើនីខឹស (Copernicus) របស់សហភាពអឺរ៉ុប កំលុងសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ COP26 របស់អង្គការសហប្រជាជាតិ ដែលកំពុងប្រារព្ធឡើងនៅទីក្រុង ក្លាសកូវ (Glasgow) នៃប្រទេសស្កុតលែន។

គួរបញ្ជាក់ថា បណ្តាញផ្កាយរណបនោះ មានឈ្មោះថា CO2MVS និងកំពុងស្ថិតក្រោមការអភិវឌ្ឍដោយទីភ្នាក់ងារអវកាស ESA និងអង្គការអន្តររដ្ឋាភិបាលអឺរ៉ុប អ៊ីយូ ម៉េត សាត់ (EUMETSAT)។ វាត្រូវគេរំពឹងថា នឹងអាចចាប់ផ្តើមប្រតិបត្តិការ នៅឆ្នាំ២០២៦។ ក្រុមផ្កាយរណប CO2MVS នឹងផ្តោតសំខាន់ទៅលើ ការតាមដានកម្រិតឧស្ម័នផ្ទះកញ្ចក់ ដែលសម្បូរវត្តមានជាងគេចំនួនពីរ នៅក្នុងស្រទាប់បរិយាកាស គឺកាបូនឌីអុកស៉ីត និងមេតាន៕

ពិភពលោកនឹងមានបណ្តាញផ្កាយរណប ដើម្បីតាមដានការបំភាយឧស្ម័នពុល-ផ្ទះកញ្ចក់

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១)

480×240 Banner