«ចន្ទគ្រាសដោយផ្នែក» យូរបំផុតមិនធ្លាប់មានជិត «៦០០ឆ្នាំ» នឹងកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា, កម្ពុជាពិបាកនឹងមើលឃើញ

1,234

(បរទេស)៖ នៅថ្ងៃសុក្រសប្តាហ៍ក្រោយ បាតុភូតចន្ទគ្រាសមួយនឹងកើតមានឡើងនៅលើផែនដី ក្នុងទម្រង់ជាចន្ទគ្រាសស្ទើរតែពេញលេញ (Partial Lunar Eclipse) ពោលគឺព្រះចន្ទនឹងត្រូវស្រមោលភពយើង បាំងសឹងតែជិតទាំងស្រុង។

បាតុភូតចន្ទគ្រាសមិនពេញខាងលើ នឹងកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកានេះ ប៉ុន្តែប្រទេសកម្ពុជាយើងនឹងពិបាក ឬមិនអាចមើលឃើញព្រឹត្តិការណ៍នោះទេ ដោយសារវានឹងកើតឡើងចំពេលរសៀល រហូតដល់ពេលល្ងាចនៅប្រទេសយើង ហើយនៅពេល Partial Lunar Eclipse កើតឡើងនៅវេលាម៉ោង ១៧៖៣៦ល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកា ភាគរយដែលមានសម្រាប់ប្រទេសយើង គឺតែជាង ១០%ប៉ុណ្ណោះ ឬស្មើនឹងមិនអាចមើលឃើញការប្រែប្រួលអ្វីឡើយ។

សម្រាប់តំបន់ដែលមានឱកាសទស្សនាបាតុភូតចន្ទគ្រាសនេះ បានពេញភ្នែកតែម្តង គឺនៅតំបន់អាមេរិកកណ្តាល និងអាមេរិកខាងជើង, តំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី, ប្រទេសជប៉ុន និងតំបន់ស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៉ីហ្វិក ដូចផែនទីបានបង្ហាញ។

គួរបញ្ជាក់ថា រយៈពេលសរុបនៃបាតុភូតចន្ទគ្រាសខាងលើ គឺជាង ៦ម៉ោង ដោយក្នុងនោះ រយៈពេលចាប់ពីព្រះចន្ទត្រូវស្រមោលងងឹតរបស់ផែនដីបាំង រហូតផុតទៅវិញគឺជិត ៣ម៉ោង ៣០នាទី។ ប្រការនេះនឹងធ្វើឲ្យវាក្លាយជា បាតុភូតចន្ទគ្រាសមិនពេញលេញ ដែលមានរយៈពេល «យូរបំផុតក្នុងពេលជិត ៦០០ឆ្នាំមកនេះ»

«ចន្ទគ្រាសដោយផ្នែក» យូរបំផុតមិនធ្លាប់មានជិត «៦០០ឆ្នាំ» នឹងកើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា, កម្ពុជាពិបាកនឹងមើលឃើញ

កំលុងកម្រិតអតិបរមានៃបាតុភូតព្រះចន្ទនេះ ផ្ទៃព្រះចន្ទប្រមាណ ៩៧ភាគរយ នឹងត្រូវបាំងដោយស្រមោលរបស់ផែនដី។ ដូច្នេះហើយ វាក៏ប្រហែលនឹងប្រែពណ៌ទៅជាក្រហម ឬទឹកក្រូចផងដែរ៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com/Times and Date (ថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១)

480×240 Banner