រូបមួយសន្លឹកថតដោយយាន Curiosity របស់ NASA ពិតជាធ្វើឲ្យគ្រប់គ្នារំភើប និងចង់ទៅភពអង្គារមើលផ្ទាល់ (មានរូបភាព)

14,689

(អាមេរិក)៖ យានស្រាវជ្រាវភពអង្គារ Curiosity របស់អង្គការ NASA ដែលត្រូវបានបាញ់ចេញពីផែនដី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១១ និងទៅដល់ភពក្រហមនោះនៅអំឡុងខែសីហា ឆ្នាំ ២០១២ (ពេលវេលាលើផែនដី) ទើបតែបានផ្តិតរូបភាពថ្មីពីក្នុងរណ្តៅយក្ស ហ្គែល (Gale Crater)

(Image credit: NASA/JPL-Caltech)

រូបថតមួយសន្លឹកដែលពីដំបូងឡើយគឺជាពណ៌ស-ខ្មៅ និងក្រោយមកត្រូវបានកែសម្រួលទៅពណ៌ធម្មជាតិវិញនេះ បានបង្ហាញអំពីទិដ្ឋភាពបែប Landscape ដ៏ស្រស់ត្រកាលនៃភពអង្គារ និងអាចឲ្យគ្រប់គ្នាចង់ទៅមើលដោយផ្ទាល់ភ្នែក នៅលើភពក្រហមនោះផ្ទាល់ ថាតើវាពិតជាស្រស់ស្អាតបែបនេះ មែនឬយ៉ាងណា។

គួរបញ្ជាក់ថា រូបមួយសន្លឹកនេះត្រូវបានផ្តិតដោយ កាមេរ៉ាចង្អុលទិសដៅនៅលើ Curiosity។ វាត្រូវបានកែសម្រួលពីទម្រង់ដើមដែលមានពណ៌ ស-ខ្មៅ ទៅជាពណ៌ធម្មជាតិពិតៗ តាមរយៈប្រព័ន្ធកុំព្យូទ័រ

(Image credit: NASA/JPL-Caltech)

Curiosity មានតួនាទីសិក្សាអំពីបរិស្ថានរបស់ Gale ដើម្បីស្វែងរកភស្តុតាងថា តើវាធ្លាប់មានវត្តមានទឹក ឬជីវិតក្នុងទម្រង់ណាមួយដែរឬទេ កាលពីអតីតកាល។ នៅក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ យានកង់ ៦ Curiosity បានចល័តក្នុងរយៈចម្ងាយ ២៦គីឡូម៉ែត្រ ដោយចល័តឡើងលើទីទួលនៅក្នុងរណ្តៅ Gale ដែលមានកម្ពស់ ៤៦០ម៉ែត្រ ពីកន្លែងដែលបានចុះចតដំបូង៕

រូបមួយសន្លឹកថតដោយយាន Curiosity របស់ NASA ពិតជាធ្វើឲ្យគ្រប់គ្នារំភើប និងចង់ទៅភពអង្គារមើលផ្ទាល់ (មានរូបភាព)

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/Space.com (ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១)

480×240 Banner