លើកនេះច្បាស់លាស់ហើយ! អង្គការ NASA នឹងបាញ់បង្ហោះ James Webb នៅថ្ងៃទី២២ ខែធ្នូ (មានវីដេអូ)
(អាមេរិក)៖ មួយថ្ងៃក្រោយការប្រកាសផ្លាស់ប្តូរ កាលបរិច្ឆេទដែលត្រូវបានបង្ហោះ តេឡេស្កូបអវកាស James Webb ពីថ្ងៃទី១៨ ខែធ្នូ ទៅថ្ងៃទី២២ ខែធ្នូ វិញនោះ, អង្គការ NASA របស់អាមេរិកបានចេញមុខគូសបញ្ជាក់បន្ថែមថា ក្រុមវិស្វករបានកំណត់ការត្រួតពិនិត្យផ្នែកសុវត្ថិភាព និងធ្វើតេស្តសំខាន់ៗលើ James Webb រួចរាល់ហើយ ដោយអ្វីៗបានដំណើរការយ៉ាងល្អ។

ការបាញ់បង្ហោះនឹងកើតឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ តាមរយៈគ្រាប់រ៉ុក្កែត Ariane-5 របស់អង្គការអវកាសអឺរ៉ុប ESA ចេញពីមូលដ្ឋានបាញ់បង្ហោះរ៉ុក្កែតរបស់អឺរ៉ុប ស្ថិតនៅលើដែនដី Guiana របស់បារាំង នៅភាគឦសាននៃទ្វីបអាមេរិកខាងត្បូង។ រយៈពេល ១០ថ្ងៃខាងមុខ គិតចាប់តាំងពីថ្ងៃទី២៥ ខែវិច្ឆិកានេះទៅ គឺជាពេលនៃការរៀបចំបំពេញឥន្ធនៈ ដើម្បីទ្រទ្រង់ដំណើរការបាញ់បង្ហោះទាំងមូល។
* ស្វែងយល់ឡើងវិញអំពី James Webb៖
