ថ្ងៃនេះកាលពីឆ្នាំ ១៧៧៧, កាពីទែន James Cook អង្កេតឃើញបាតុភូត «សូរ្យគ្រាសចិញ្ចៀនភ្លើង» លើតំំបន់ប៉ាស៊ីហ្វិក…

9,791

(បរទេស)៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៧៧៧ កាពីទែន James Cook ជនជាតិអង់គ្លេស បានប្រទះឃើញនូវបាតុភូត «សូរ្យគ្រាសចិញ្ចៀនភ្លើង ឬ annular solar eclipse» ដែលបានគ្របដណ្តប់លើផ្នែកជាច្រើន នៃតំបន់ប៉ាស៊ីហ្វិកខាងត្បូង (South Pacific) ខណៈពេលដែលលោក និងសហសេវិក បានកំពុងបំពេញដំណើរផ្សងព្រេងជើងទី ៣ នៅក្នុងតំបន់នោះ។

ក្រុមរបស់លោក James Cook បានជិះនាវាចាកចេញពីដែនដីអង់គ្លេស រួចឆ្លងកាត់ច្រក Northwest Passage ដើម្បីចូលមកកាន់ទ្វីបអាស៊ី។ ពួកគេបានចល័តឆ្លងកាត់ចុងខាងត្បូងនៃទ្វីបអាហ្វ្រិក រួចបន្តដំណើរទៅឆ្លងកាត់ភាគខាងត្បូងមហាសមុទ្រឥណ្ឌា មកកាត់តាមភាគខាងត្បូងនៃដែនដីអូស្ត្រាលី ហើយទើបឡើងទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកវិញ រួចក៏បានប្រទះឃើញបាតុភូត «សូរ្យគ្រាសចិញ្ច្រៀនភ្លើង» នៅចំថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៧៧៧ នោះតែម្តង។

គួរបញ្ជាក់ថា នៅកំលុងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៧៧៧ នោះ ព្រះចន្ទបានចល័តមកបាំងពន្លឺព្រះអាទិត្យ មិនឲ្យជះលើផ្ទៃផែនដី នៅត្រង់តំបន់ប៉ាស៊ីហ្វិកភាគខាងត្បូង ដែលបានបង្កើតចេញទៅជាបាតុភូត សូរ្យគ្រាសចិញ្ចៀនភ្លើង (ring of fire) តែម្តង។ ដោយសារតែនៅត្រង់តំបន់នោះ ផ្ទៃផែនដីរាងស្ថិតនៅឆ្ងាយពីព្រះចន្ទបន្តិច ដូច្នេះទើបព្រះច័ន្ទមិនអាចបាំងពន្លឺព្រះអាទិត្យ ទាំំងស្រុងនៅលើផ្ទៃមេឃបាន ហើយការប្រែប្រួលគម្លាតរវាងព្រះចន្ទ និងផែនដីជារឿយៗ ក៏ជាកត្តាដែលអាចបង្កឲ្យមាន បាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើងផងដែរ នៅពេលដំណើរសូរ្យគ្រាសកើតឡើង៕

ថ្ងៃនេះកាលពីឆ្នាំ ១៧៧៧, កាពីទែន James Cook អង្កេតឃើញបាតុភូត «សូរ្យគ្រាសចិញ្ចៀនភ្លើង» លើតំំបន់ប៉ាស៊ីហ្វិក…

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១)

480×240 Banner