NASA ថតបានសំឡេងព្រះចន្ទយក្ស Ganymede នៃភពព្រហស្បតិ៍, តោះចុចស្តាប់ទាំងអស់គ្នា (មានសំឡេង)

25,435

(អាមេរិក)៖ សំឡេងនៃស្រទាប់ដែនម៉ាញេទិច របស់ព្រះចន្ទយក្សធំជាងគេ ប្រចាំប្រព័ន្ធព្រះអាទិត្យ នោះគឺ ហ្គេនីមីដ (Ganymede) ត្រូវបានថតយកដោយឧបករណ៍ចាប់រលកសំឡេង របស់យានអវកាស Juno ដែលកំពុងចល័ត និងសិក្សានៅក្នុងប្រព័ន្ធភពព្រហស្បតិ៍។

បើតាមលោក Scott Bolton អ្នកជំនាញក្នុងបេសកកម្មគ្រប់គ្រងកម្មវិធី Juno របស់អង្គការ NASA បានថ្លែងថា «បើតាមសំឡេងដែលត្រូវបានបញ្ចេញនេះ នឹងអាចឲ្យស្តាប់ទៅវាមានលក្ខណៈគ្រោតគ្រាតខ្លាំង… វាត្រូវបានថតយកនៅពេល Juno ហោះកៀកនឹងព្រះចន្ទនេះជាលើកទីមួយរបស់វា (កាលពីខែកក្កដា ឆ្នាំ២០២១) និងជារឿងមិនធ្លាប់មានក្នុងរយៈពេលជាង ២ទសវត្សរ៍មកហើយ»។

រូបពិតរបស់ Ganymede ថតដោយ Juno (image credit: NASA)

លោក Bolton បានបកស្រាយចំពោះស្ថានភាពសំឡេង នៃស្រទាប់ដែនម៉ាញេទិចព្រះចន្ទ Ganymede ដែលមានរយៈពេល ៤៩វិនាទីនោះថា «ប្រសិនបើអ្នកស្តាប់យ៉ាងដិតដល់ អ្នកនឹងអាចឮការផ្លាស់ប្តូរស្ថានភាពសំឡេងភ្លាមៗ ពីប្រេកង់ទាបទៅកាន់ប្រេកង់ខ្ពស់ នៅត្រង់ចំណុចកណ្តាលនៃឃ្លីបសំឡេង ហើយស្ថានភាពបែបនេះ គឺតំណាងឱ្យការចូលទៅក្នុងតំបន់ផ្សេងៗគ្នា នៃស្រទាប់ម៉ាញេទិច (Magnetosphere) របស់ Ganymede»។

NASA ថតបានសំឡេងព្រះចន្ទយក្ស Ganymede នៃភពព្រហស្បតិ៍, តោះចុចស្តាប់ទាំងអស់គ្នា (មានសំឡេង)

ដូច្នេះចង់ដឹងថា តើសំឡេងដែល Juno ថតបានពេលវាហោះចូលស្រទាប់ម៉ាញេទិច Ganymede ពីរោះស្តាប់យ៉ាងណានោះ សូមទស្សនា-ស្តាប់ឃ្លីបវីដេអូ + សំឡេង ខាងក្រោមនេះ (ចាប់ពីនាទី 0:36 ដល់ 1:25)

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/Space.com (ថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២២)

480×240 Banner