ថ្ងៃនេះកាលពីឆ្នាំ ១៧៨៧ តារាវិទូមួយរូបរកឃើញព្រះចន្ទធំៗ ២ នៅជុំវិញភពអ៊ុយរ៉ានុស…

1,438

(បរទេស)៖ នៅថ្ងៃ១១ ខែមករា ឆ្នាំ១៧៨៧ តារាវិទូជនជាតិអង់គ្លេសលោក William Herschel បានរកឃើញព្រះចន្ទធំៗចំនួន នៃភពអ៊ុយរ៉ានុស (Uranus), តែ ៦ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីតារាវិទូដដែលនេះ បានរកឃើញភព Uranus ដែលជាភពឧស្ម័នយក្ស ស្ថិតនៅលេខរៀងទីនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។

ព្រះចន្ទទាំងពីរនោះមានឈ្មោះថា អូប៊ែរ៉ុន (Oberon) និង ថៃថេនៀ (Titania) ដែលជាព្រះចន្ទធំៗ ដំបូងគេ ក្នុងចំណោមព្រះចន្ទធំៗទាំង ដែលត្រូវបានរកឃើញ នៅជុំវិញភពអ៊ុយរ៉ានុស។ ភពអ៊ុយរ៉ានុត្រូវបានរកឃើញដំបូងកាលពីឆ្នាំ ១៧៨១ ហើយបច្ចុប្បន្ននេះត្រូវបានក្រុមតារាវិទូរកឃើញថា មានព្រះចន្ទតូច-ធំសរុបរហូតដល់ទៅ ២៧ ឯណោះគោចរជុំវិញវា។

គួរបញ្ជាក់ថា តារាវិទូអង់គ្លេសលោក William Herschel បានប្រើប្រាស់តេឡេស្កូប ដែលលោកអភិវឌ្ឍឡើងដោយខ្លួនឯងចំនួន ទើបអាចរកឃើភពអ៊ុយរ៉ានុស និងព្រះចន្ទរបស់វា។ ផ្ទុយពីភពពុធ សុក្រ អង្គារ ព្រហស្បតិ៍ និងសៅរ៍ ដែលអាចបញ្ចេញចំណាំងផ្លាតពន្លឺពីព្រះអាទិត្យ ឲ្យមនុស្សលោកលើផែនដីមើលឃើញដោយភ្នែកទទេ, ភពអ៊ុយរ៉ានុស និងណិបទូន (Neptune) ឯណោះវិញ គឺមិនងាយអង្កេតដោយភ្នែកទទេនោះឡើយ ព្រោះតែវាស្ថិតនៅឆ្ងាយ, មានខ្លួនពណ៌ខៀវ និងមិនសូវមានពពកពណ៌ស។

ថ្ងៃនេះកាលពីឆ្នាំ ១៧៨៧ តារាវិទូមួយរូបរកឃើញព្រះចន្ទធំៗ ២ នៅជុំវិញភពអ៊ុយរ៉ានុស…

ព្រះចន្ទ Titania ដែលធំជាងគេត្រូវបានដាក់ឈ្មោះបែបនេះ ដោយយកតាមឈ្មោះម្ចាស់ក្សត្រី នៅក្នុងរឿងព្រេងនិទានមួយមានចំណងជើងថា «A Midsummer Night’s Dream»«ក្តីសុបិននៅពាក់កណ្តាលរដូវក្តៅមួយ» ដែលជាស្នាដៃរបស់អ្នកនិពន្ធ Shakespeare ដ៏ល្បីល្បាញនៅអង់គ្លេស។ ដោយឡែក សម្រាប់ព្រះចន្ទ Oberon វិញ ត្រូវបានយកឈ្មោះតាមតួអង្គស្តេច ក្នុងរឿងព្រេងនិទាននេះដូចគ្នា៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២)

480×240 Banner