ថ្ងៃនេះខែនេះកាលពីឆ្នាំ១៩៨៦ Voyager 2 របស់ NASA បានហោះកៀកភព Uranus លើកដំបូង, តើវាបានមើលឃើញអ្វីខ្លះ?

3,973

(អាមេរិក)៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៨៦ យានអវកាស Voyager 2 របស់អង្គការ NASA បានហោះឆ្លងកាត់ភពអ៊ុយរ៉ានុស (Uranus) ដែលជាភពឧស្ម័នយក្សស្ថិតនៅលេខរៀងទីនៃប្រព័ន្ធព្រះអាទិត្យយើង ជាលើកដំបូងបំផុត ក្នុងនាមជាគ្រឿងយន្តអវកាស ដែលត្រូវបានផលិតដោយមនុស្ស និងទៅទស្សនកិច្ចដោយផ្ទាល់នៅភពនោះ។

បងប្អូនភ្លោះរបស់ Voyager 2 គឺ Voyager 1 ត្រឹមតែអាចបំពេញទស្សនកិច្ច នៅភពសៅរ៍ប៉ុណ្ណោះសម្រាប់ចុងនៃដំណើររបស់វា មុននឹងវាហោះសំដៅទៅរកច្រកទ្វារ ចាកចេញពីប្រព័ន្ធព្រះអាទិត្យមួយនេះ។ សម្រាប់ថ្ងៃទី២៤ ខែមករា ឆ្នាំ ១៩៨៦ យាន Voyager 2 បានហោះកៀកភព Uranus បំផុតក្នុងគម្លាតជាង ៨៥,០០០គីឡូម៉ែត្រ។

* តើការហោះកៀកជាលើកដំបូងនោះ បានផ្តល់ប្រយោជន៍អ្វីខ្លះ?

ជាការពិតណាស់ Voyager 2 បានផ្តិតរូបភាព Uranus កៀកជាលើកដំបូង និងបាញ់បញ្ជូនមកកាន់ក្រុមការងារ នៅលើភពផែនដីយើងវិញ ហើយវាបានរកឃើញទៀតថា ភព Uranus ក៏មានខ្សែក្រវាត់ (ring) ផងដែរ គ្រាន់តែមិនមានច្រើនស្រទាប់ដូច ភពសៅរ៍ (Saturn) នោះឡើយ។

បន្ថែមពីនេះទៀត Voyager 2 បានរកឃើញព្រះចន្ទចំនួន ១០ បន្ថែមទៀត ដែលធ្វើឲ្យចំនួនព្រះចន្ទសរុបរបស់ Uranus កើនឡើងដល់ ២៧។ Voyager 2 ថែមទាំងបានគណនាដឹងទៀតថា ដែនម៉ាញេទិចនៃភព Uranus មានភាពរញ៉េរញ៉ៃ ដោយសារតែចលនាគោចរបែបរមាលរបស់វា ជុំវិញព្រះអាទិត្យ ខុសប្លែកពីភពទាំង ទៀត៕

ថ្ងៃនេះខែនេះកាលពីឆ្នាំ១៩៨៦ Voyager 2 របស់ NASA បានហោះកៀកភព Uranus លើកដំបូង, តើវាបានមើលឃើញអ្វីខ្លះ?

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២)

480×240 Banner