សាកទាយទៅមើល, តើក្នុងរង្វង់ក្រហមនោះជាអ្វី? វាកំពុងស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី!

5,127

(រ៉ូម)៖ តេឡេស្កូប VTP ស្ថិតនៅប្រទេសអ៊ីតាលី បានផ្តិតយករូបភាពមួយសន្លឹក នៅតំបន់ដែលកែវយឺតអវកាស James Webb ទើបនឹងទៅដល់ ដែលស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រ ពីភពផែនដីរបស់យើង។ គន្លងដែល James Webb កំពុងស្ថិតនៅគឺមានឈ្មោះ Earth-sun Lagrange Point 2 ឬយើងហៅយ៉ាងខ្លីថា L2 ដោយតេឡេស្កូបនេះ ត្រូវស្ថិតនៅចន្លោះរវាងផែនដី និងព្រះអាទិត្យ។

បើតាមក្រុមតារាសាស្ត្រនៅអ៊ីតាលី តេឡេស្កូប VTP (The Virtual Telescope Project) មានបំពាក់នូវកាមេរ៉ាពិសេស ដែលអាចចាប់យកវត្ថុមានចលនា និងវាស់ស្ទង់រយៈចម្ងាយ ហើយនៅទីបំផុតទើបគេអាចដឹងថា James Webb កំពុងស្ថិតនៅទីនោះ។

នៅក្នុងរង្វង់ក្រម ដែលសញ្ញាព្រួញចង្អុលចំនោះហើយ គឺជាតេឡេស្កូបអវកាស ដែលមានតម្លៃជិត ១០ពាន់លានដុល្លារ និងបានទៅដល់គន្លងគោចររបស់វា ដោយជោគជ័យកាលពីថ្ងៃ២៤ ខែមករា ឆ្នាំ២០២២ ក្រោយការបាញ់បង្ហោះចេញពីភពផែនដី កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។ តេឡេស្កូបអវកាស James Webb ត្រូវបានពន្យារពេលបាញ់បង្ហោះ ជាបន្តបន្ទាប់់អស់រយៈពេល ២៥ឆ្នាំ៕

សាកទាយទៅមើល, តើក្នុងរង្វង់ក្រហមនោះជាអ្វី? វាកំពុងស្ថិតនៅចម្ងាយ ១.៥លានគីឡូម៉ែត្រពីផែនដី!

ប្រែសម្រួល៖ Cambo Space
ប្រភព៖ Space.com (ថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២)

480×240 Banner